- 2016-03-15 21:43:24
- ប្រដាល់
ដឹងទេហេតុអ្វី អ៊ុំ ចំរើន ចូលចិត្តថ្វាយបង្គំគ្រូតាមរបៀបក្រមុំតែងខ្លួន?
- 2016-03-15 21:43:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងទេហេតុអ្វី អ៊ុំ ចំរើន ចូលចិត្តថ្វាយបង្គំគ្រូតាមរបៀបក្រមុំតែងខ្លួន?
ចន្លោះមិនឃើញ
អ្នកប្រដាល់វ័យក្មេង អ៊ុំ ចំរើន ត្រូវបានអ្នកស្នេហាវិស័យប្រដាល់មើលឃើញថា ចូលចិត្តថ្វាយបង្គំគ្រូតាមរបៀបក្រមុំតែងខ្លួនគ្រប់ការប្រកួតរបស់គេ។ ទាក់ទង នឹងបញ្ហានេះតើប្រិយមិត្តដឹងទេថា ហេតុអ្វីបានជារូបគេចូលចិត្តថ្វាយបង្គំគ្រូរបៀបនេះ?
សិស្សប្អូនរបស់ ផល សោភ័ណ្ឌ រូបនេះបានឲ្យដឹងថា របៀបថ្វាយបង្គំគ្រូក្រមុំតែងខ្លួននេះ រូបគេចាប់អារម្មណ៍ចង់រៀនតាំងពីនៅក្មេងមកម្ល៉េះ។ ការយល់ឃើញដូចនេះ ដោយសារមានបងប្អូនជីដូនមួយរបស់គេម្នាក់ជាអ្នកប្រដាល់ ឡើងបង្ហាញខ្លួនថ្វាយបង្គំគ្រូតាមរបៀបក្រមុំតែងខ្លួន ហើយធ្វើឲ្យអ្នកគាំទ្រសើចសប្បាយ និងចាប់អារម្មណ៍យ៉ាងខ្លាំង។
កីឡាកររូបនេះបន្តថា ក្រៅពីចង់ធ្វើត្រាប់តាមបងប្អូនជីដូនមួយ រូបគេយល់ថា របៀបថ្វាយបង្គំគ្រូក្រមុំតែងខ្លួនគឺពិតជាប្លែកពីគេ និងអាចឲ្យខ្លួនទទួលបានការចាប់អារម្មណ៍ពីអ្នកដទៃច្រើន។ សម្រាប់ការចាប់ផ្ដើមរៀនថ្វាយបង្គំគ្រូដំបូង ចំរើន ក៏ខ្មាសអៀនខ្លះដែរ ប៉ុន្តែរូបគេនៅតែបន្តធ្វើរហូតដល់បច្ចុប្បន្នដែលទទួលបានការគាំទ្រខ្លាំងពីអ្នកស្នេហាប្រដាល់កម្ពុជា។
កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៦ នៅសង្វៀនប្រដាល់ទូរទស្សន៍ PNN កីឡាករ អ៊ុំ ចំរើន បានយកឈ្នះកីឡាករថៃ Mike Meung Aranh ដោយពិន្ទុ ដែលពេលនោះរូបគេក៏ថ្វាយបង្គំគ្រូតាមរបៀបក្រមុំតែងខ្លួនផងដែរ៕
អត្ថបទ៖ ស្រី សុវណ្ណដារ៉ា