• 2015-11-02 18:53:03
  • ប្រដាល់

សែន រ៉ាឌី​ ​គ្រោង​បោះបង់​អាជីព​ឈឺ​ខ្លួន​ បើ​​រក​ការងារ​ល្អបាន​​ត្រូវ​ជំនាញ​សិក្សា

  • 2015-11-02 18:53:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់​មេដាយ​មាស​ពិភព​លោក​​កីឡា​វ៉ូវីណាម និង​​​ជើង​ខ្លាំង​ប្រដាល់​សេរី​សាច់​ស​ ​សែន​ រ៉ាឌី​ មាន​​គម្រោង​​ចង់​បោះ​បង់​ចោល​អាជីព​ប្រដាល់​ហើយ​ បន្ទាប់​ពី​​​រូប​គេ​​​រក​​​ការងារ​ល្អបាន​​ត្រូវ​នឹង​​ជំនាញ​ច្បាប់​របស់​ខ្លួន​​ ដែល​ត្រៀម​ទទួល​​សញ្ញាប័ត្រ​ក្នុង​ពេល​​ឆាប់​ៗ ខាង​មុខ​នេះ។

 

សែន រ៉ាឌី ឈ្នះ​​​គូ​ប្រកួត​​ក្នុង​ព្រឹត្តិការណ៍​​កីឡា​វ៉ូវីណាម​ថ្នាក់​ជាតិ​ឆ្នាំ២០១៥

 

​ម្ចាស់​ខ្សែក្រវាត់​កំពូល​អ្នក​ប្រយុទ្ធ​របស់​ស្ថានីយ​ទូរទស្សន៍​ PNN សែន​ រ៉ាឌី បាន​ឲ្យ​ដឹង​ថា រូប​គេ​បាន​រៀន​ចប់​ផ្នែក​ច្បាប់​​នៅ​សាកល​វិទ្យាល័យ​ប្រៀបប្រាយ​រួចរាល់ ដែល​រង់​ចាំ​តែ​ទទួល​សញ្ញាប័ត្រ​ប៉ុណ្ណោះ។ ​​ពេល​នេះ​រូប​គេ​កំពុង​ស្វែង​រក​​ការងារ​ល្អ​​ទាក់​ទង​ នឹង​ជំនាញ​សិក្សា​របស់​ខ្លួន​​ ហើយ​ក្រោយ​ពេល​រក​ការងារ​ល្អ​បាន​ ដែល​មិន​អាច​មាន​ពេល​វេលា​គ្រប់​គ្រាន់​ក្នុង​ការ​ហ្វឹកហាត់​ប្រដាល់ ​ឬ​កីឡា​វ៉ូវីណាម នោះ​​ម្ចាស់​មេដាយ​មាស​ពិភព​លោក​រូប​នេះ​ នឹង​បោះ​បង់​អាជីព​ទាំង​ពីរ​​នេះ​ចោល​តែ​ម្ដង។

 

​ ​សែន រ៉ាឌី បាន​និយាយ​ថា៖« ខ្ញុំ​នឹង​​ត្រូវ​បោះបង់​​អាជីព​ប្រដាល់​ ឬ​កីឡា​វ៉ូវីណាម​ចោល​ទាំង​ពីរ​​ ប្រសិន​បើ​​​ខ្ញុំ​រក​ការងារ​ដែល​ទាក់​ទង​​នឹង​ជំនាញ​របស់​ខ្ញុំ​(ច្បាប់​)​បាន​ ប៉ុន្តែ​ក៏​លុះ​ត្រា​តែ​​ការងារ​នោះ​​​​​មិន​អាចឲ្យ​ខ្ញុំ​មាន​ពេល​វេលា​គ្រប់​គ្រាន់ហ្វឹកហាត់​​កីឡា​ទាំង​​ពីរ​បាន​ដែរ។ ក្នុង​នាម​ជា​កីឡាករ​ប្រដាល់​​សេរី ឬ​​វ៉ូវីណាម​​​បន្ទាប់​ពី​គ្មាន​ពេល​ហ្វឹកហាត់​គ្រប់​គ្រាន់​​ពិត​ណាស់​​ នឹង​ប្រកួត​មិន​ល្អ»។ ​​​​​​​​​​​​

 

ចង់​ដឹង​ថា សែន រ៉ឌី ប្រាប់​អ្វី​ខ្លះ​សូម​មើល​វីដេអូ​ខាង​ក្រោម៖

 

 

ចុចអាន៖ សែន រ៉ាឌី​ អាច​ឈប់​ពី​ប្រដាល់​ក្រោយ​រៀន​ចប់​បរិញ្ញាបត្រ​​ឆ្នាំ​នេះ​​

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី