• 2015-07-28 18:37:13
  • ប្រដាល់

តោះ​ មើល​វីដេអូ ​ពេជ្រ​ សីហា ហ្វឹកហាត់ ត្រៀម​យក​​៣​ពិន្ទុ​សម្រាប់​​​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​

  • 2015-07-28 18:37:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អ្នក​ប្រដាល់​មុខ​តាន់ ​ពេជ្រ សីហា​ ​បាន​ប្រឹងប្រែង​​ហ្វឹកហាត់​ដើម្បី​​បង្កើន​​សមត្ថភាព​​អស់​រយៈ​ពេល​២​សប្ដាហ៍​មក​ហើយ​ដើម្បី​ប្រជែង​យក​៣​ពិន្ទុ​ពី​​​កីឡាករ​ថៃ Kla Khunserk Chompea Tour ​នា​ថ្ងៃ​អាទិត្យ​ ទី​២ ខែ​សីហា ឆ្នាំ​២០១៥ ខាង​មុខ​នៅ​សង្វៀន​បាយ័ន​ស្ទឹង​មានជ័យ​សម្រាប់​ការ​ប្រកួត​​សន្សំ​ពិន្ទុ​​នៃ​ខ្សែ​ក្រវាត់​ខារ៉ាបាវ​ជំនាន់​ទី២។

 

កីឡាករ​ពេជ្រ សីហា

 

​​អ្នក​ប្រដាល់​មក​ពី​ខេត្ត​តាកែវ​​ ​ពេជ្រ សីហា​ បាន​ឲ្យ​ដឹង​ថា ​​លោក​នឹង​យក​​​៣​ពិន្ទុ​ឲ្យ​បាន​ ទោះ​ជា​​​កីឡាករ​ថៃ​​រូប​នោះ​មាន​កម្រិត​បច្ចេកទេស​ល្អ​យ៉ាង​ណា​ក៏​ដោយ​ ប៉ុន្តែការ​​ប្រកួត​របស់​គេ​កន្លង​មក​​ហាក់​មាន​អារម្មណ៍​ភ័យ​ខ្លាច​ចំពោះ​​កីឡាករ​ខ្មែរ​។ លោក​​បាន​បង្កើន​កម្លាំង​ដើម្បី​ត្រៀម​ខ្លួន​ស្វាគមន៍​កីឡាករ​ថៃ Kla Khunserk Chompea ​អស់​រយៈ​ពេល​​២​សប្ដាហ៍​មក​ហើយ​ដោយ​ប្រឹង​ប្រែង​ទាំង​រត់​ និង​ការ​ហ្វឹកហាត់​​នៅ​ក្លិប។​

 

​ចង់​ដឹង​ថា​ពេជ្រ សីហា​​ហ្វឹកហាត់​បែប​ណា​និង​និយាយ​អ្វី​ខ្លះ​សូម​មើល​វីដេអូ​ខាង​ក្រោម៖

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី