• 2015-03-27 17:28:47
  • បាល់ទាត់

Pele៖ Neymar ​គ្មាន​ថ្ងៃ​ជំនួស​​តំណែង​​​ខ្ញុំ​បាន​ទេ

  • 2015-03-27 17:28:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីរបុរស​ប្រេស៊ីល Pele ​បាន​និយាយ​ថា​ Neymar ​ជា​កំពូល​កីឡាករ​វ័យ​ក្មេង​ម្នាក់​របស់​ប្រេស៊ីល ប៉ុន្តែ​ខ្សែ​ប្រយុទ្ធ Barcelona ​រូប​នេះ​មិន​អាច​ជំនួស​​តំណែង​ស្ដេច​បាល់ទាត់​​របស់​​ខ្លួន​បាន​ឡើយ​​ ទោះ​ជា​អាច​​រក​គ្រាប់​បាល់​បាន​៤៣​គ្រាប់​ឱ្យ​ជម្រើស​ជាតិ​ហើយ​ក្ដី។

 

 

Neymar ​អាច​រក​គ្រាប់​បាល់​ឱ្យ​ជម្រើស​ជាតិ​ប្រេស៊ីល​បាន​៤៣​គ្រាប់​​ហើយ ​ត្រឹម​វ័យ​២៣​ឆ្នាំ​នេះ ខណៈ​ដែល​កំណត់​ត្រា​របស់​លោក Pele ​វិញ​រក​បាន​៧៧​គ្រាប់​ក្នុង​អាជីព​​នៅ​ក្រុម​​ជម្រើស​ជាតិ។ នេះ​ស​បញ្ជាក់​ឱ្យ​ឃើញ​ថា កំណត់ត្រា​អ្នក​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​នៅ​ប្រេស៊ីល​របស់​បុរស​វ័យ​៧៤​ឆ្នាំ​រូប​នេះ អាច​ថ្ងៃ​ណាមួយ​ Neymar ​នឹង​បំបែក​បាន​ជា​មិន​ខាន។

 

 

ទោះ​ជា​យ៉ាង​នេះ​ក្ដី លោក Pele ​បែរ​ជា​យល់​ថា៖ “ខ្ញុំ​គិត​ថា គាត់​មិន​អាច​ក្លាយ​ជា​ King ​ថ្មី​ ឬ​ Pele ​ថ្មី​នៅ​ប្រេស៊ីល​បាន​ទេ។ ឪពុក​ម្ដាយ​ខ្ញុំ​​មាន​តែ​ខ្ញុំ​ម្នាក់​គត់។ ខ្ញុំ​គិត​ថា​គាត់​ជា​កីឡាករ​ល្អ​ម្នាក់ ជា​ក្មេង​ដ៏​អស្ចារ្យ​ហើយ​គាត់​អាច​នឹង​ក្លាយ​ជា​តារា​ល្បី​បាន​ទៅ​ថ្ងៃ​អនាគត”។

 

 

សូម​បញ្ជាក់​ថា Pele ​ជា​កំពូល​កីឡាករ​ម្នាក់​របស់​ប្រេស៊ីល​ដែល​អាច​ជួយ​ក្រុម​ជម្រើស​ជាតិ​នេះ​លើក​ពាន​ FIFA World Cup ​បាន​រហូត​ដល់​ទៅ​៣​ដង​ឯ​ណោះ​។ ចំណែក​ចំនួន​ប្រកួត​ដែល​បុរស​កូន​៦​នាក់​រូប​នេះ​ចូល​លេង​វិញ​មាន​រហូត​ដល់​​៩២​ប្រកួត ​និង​រក​គ្រាប់​បាល់​បាន​៧៧​គ្រាប់៕

 

ចុះ​តាម​គំនិត​មិត្ត​អ្នក​អាន​វិញ តើ​គិត​ថា​ទៅ​ថ្ងៃ​អនាគត​ទៅ Neymar ​អាច​ជំនួស​តំណែង Pele ​បាន​ដែរ​ឬ​អត់?

 

ប្រែ​សម្រួល៖ មុន្នី រម្យ ប្រភព៖ dailymail

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី