- 2014-12-06 13:56:38
- ប្រដាល់
សំ ថារ័ត្ន សុំទោសមហាជនក្រោយចាញ់កីឡាការិនីម្ចាស់ផ្ទះទឹកទី២
- 2014-12-06 13:56:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សំ ថារ័ត្ន សុំទោសមហាជនក្រោយចាញ់កីឡាការិនីម្ចាស់ផ្ទះទឹកទី២
ចន្លោះមិនឃើញ
កីឡាការិនីកម្ពុជាកញ្ញា សំ ថារ័ត្នបានថតវីដេអូខ្លីមួយសម្តែងពីការសោកស្តាយ និងសុំទោសចំពោះបរាជ័យកាលពីយប់មិញក្នុងព្រឹត្តិការណ៍ប្រដាល់ក្នុងទ្រុង One FC។ ថារ័ត្នបាននិយាយថា ៖«ឲ្យខ្ញុំសូមអភ័យទោស...ខ្ញុំគួរតែចងចាំនូវអ្វីដែលបង ច័ន្ទរាជ ផ្ដាំ និងបង្រៀន។ សុំទោសមែនទែនដែលធ្វើឲ្យគាត់ផ្ទាល់ និងទាំងអស់គ្នាមិនសប្បាយចិត្ត។ សុំទោស...។ ជម្រាបសួរទាំងអស់គ្នា បើបានមើលវីដេអូខ្ញុំវ៉ៃស្អែកនេះ បើមានពេល សុំជួយថតពីទូរទស្សន៍ផុសឲ្យខ្ញុំមើលផង ចង់ដឹងថាខ្លួនឯងវ៉ៃឆ្កួតប៉ុណ្ណា។ អរគុណបងប្អូនជនរួមជាតិខ្មែរទាំងអស់ជាអនេក។ ខ្ញុំនៅតែស្រក់ទឹកភ្នែកចំពោះការគាំទ្រដ៏ឥតខ្ចោះរបស់អ្នកទាំងអស់គ្នា។ សុំទោសម្ដងទៀតដែលធ្វើឲ្យខកចិត្ត»។
កាលពីយប់មិញ សំ ថារ័ត្ន ត្រូវបានកីឡាការិនីម្ចាស់ផ្ទះហ្វីលីពីន Jujeath Nagaowa វាយរហូតលោកអាជ្ញាកណ្តាលបញ្ឈប់ក្នុងទឹកទី២នៅនាទី៣,៣៤ តាមរយៈកណ្តាប់ដៃ និងកែងដ៏ធ្ងន់ៗរបស់នាង៕
ព្រឹកថ្ងៃអាទិត្យនេះ វេលាម៉ោង៨ លោកអ្នកអាចទស្សនាការផ្សាយរបស់ទូរទស្សន៍ MY TV បាន។
វីដេអូ សុំទោស http://youtu.be/63tlPxh-CnA វីដេអូ ប្រកួត http://youtu.be/9e-pnQprDFA
អត្ថបទ៖ ជាន ចាន់រ៉ា រូបថត៖ ONE FC