• 2024-10-18 01:20:00
  • បាល់ទាត់

អីយ៉ា​​ក្លឹប​នៅ​អង់គ្លេស​​ទាំង​២០​មាន​​អ្នក​មិន​ពេញ​ចិត្ត VAR នឹង​បោះ​ឆ្នោត​ឲ្យ​​ដក​វា​ចេញ​ពី

  • 2024-10-18 01:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​​អាជ្ញាកណ្ដាល​របស់ English Premier League លោក Howard Webb ​បាន​និយាយ​ថា ​​​មាន​ក្លឹប​មួយ​ក្នុង​​ចំណោម​ក្លឹប​ទាំង​២០​បាន​បោះ​ឆ្នោត​ឲ្យ​មាន​​​ការ​​បញ្ឈប់​ការ​ប្រើ​ប្រាស់ VAR ឬ video assistant referee ​ខណៈ​ក្លឹប​១៩​ផ្សេង​ទៀត​ពេញ​ចិត្ត​បន្ត​ឲ្យ​មាន​​ការ​ប្រើប្រាស់​​វា​។

​Wolverhampton Wanderers ជា​ក្លឹប​ដែល​បោះ​ឆ្នោត​ឲ្យ​បញ្ឈប់​ការ​ប្រើប្រាស់ VAR ខណៈ​ក្លឹប​១៩​ផ្សេង​ទៀត​នៅ English Premier League បោះ​ឆ្នោត​ឲ្យ​បន្ត​ប្រើ​វា​។ ​​ដោយ​ការ​បោះ​ឆ្នោត​នេះ​បាន​​ធ្វើ​វា​កាល​ពី​ខែ​កក្កដា ឆ្នាំ​២០២៤​។ ប្រធាន​អាជ្ញាកណ្ដាល​ខាង​លើ​បាន​ពន្យល់​ថា រដូវ​កាល​នេះ​ VAR បាន​ជួយ​ដល់​ការ​កាត់​ក្ដី​​​របស់​អាជ្ញាកណ្ដាល​​បាន​ប្រហែល​ជា​៨០​% ខណៈ​​នោះ​មាន​៣១​លើក​ដែល​បាន​កាត់​ក្ដី​ខុស​ក្នុង​រដូវ​កាល​២០២៣-២០២៤​នេះ​។

លោក​បន្ថែម​ថា បើ​គិត​មក​ដល់​ពេលនេះ​ការ​ប្រើប្រាស់ VAR ឬ video assistant referee ​​មាន​រយៈ​ពេល​៥​​ឆ្នាំ​មក​ហើយ​​នៅ​ English Premier League ប៉ុន្តែ​បើ​មើល​ទៅ​ការ​​​គ្រប់គ្រង​ប្រព័ន្ធ​ ​និង​ការ​ប្រើប្រាស់​​វា​នៅ​តែ​ត្រូវ​ការ​​ការ​ពិភាក្សា​ឬ​សិក្សា​បន្ថែម​ទៀត ដើម្បី​ឲ្យ​កាន់​តែ​មាន​ភាព​ប្រសើរ​ឡើង​​ និង​ស៊ីចង្វាក់​គ្នា​​បាន​ល្អ​៕ ​​

ប្រភព៖ BBC Daro Ly

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី