- 2024-10-15 01:40:00
- បាល់ទាត់
សហព័ន្ធបាល់ទាត់អង់គ្លេសចង់ឲ្យ Pep ចូលកាន់តំណែងថ្ងៃអង្គារនេះតែម្ដងក្រោយ...
- 2024-10-15 01:40:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សហព័ន្ធបាល់ទាត់អង់គ្លេសចង់ឲ្យ Pep ចូលកាន់តំណែងថ្ងៃអង្គារនេះតែម្ដងក្រោយ...
ចន្លោះមិនឃើញ
សហព័ន្ធបាល់ទាត់អង់គ្លេសសម្ដែងភាពរីករាយ និងចង់ឃើញលោក Pep Guardiola ចូលកាន់តំណែងជាគ្រូបង្វឹកនាថ្ងៃអង្គារនេះតែម្ដងបន្ទាប់ពីបែកធ្លាយរឿងលោកសាកសួរទៅកាន់ AF ពីការបង្ហាញចេតនាចង់ចូលកាន់តំណែងជាគ្រូបង្វឹកជំនួសលោក Lee Carsley ដែលជាគ្រូបង្វឹកបណ្ដោះអាសន្ននោះ។
អ្នកចាត់ការរបស់មេឃខៀវលោក Pep នៅសល់កុងត្រាជាមួយ Manchester City នៅត្រឹមឆ្នាំ២០២៥ និងត្រូវបានគេដឹងថា លោកបានសាកសួរទៅកាន់ សហព័ន្ធបាល់ទាត់អង់គ្លេស ពីការចង់ចូលកាន់តំណែងនាមជាអ្នកចាត់ការបន្ទាប់របស់អង់គ្លេស។ បើតាមការចេញផ្សាយរបស់ស្ថាប័ន Times លោកនឹងធ្វើការសម្រេចចិត្តពីអនាគតរបស់ខ្លួនក្នុងពេលឆាប់ៗក្នុងសប្ដាហ៍នេះតែម្ដង។
យ៉ាងណាអ្នកចាត់វ័យ៥៣ឆ្នាំ ក៏ទំនងជានឹងអាចសម្រេចចិត្តបន្តកុងត្រាមួយឆ្នាំទៀតក្នុងការស្នាក់នៅ Manchester City ។ នេះបើតាមការចេញផ្សាយរបស់ Telegraph ។ ជាមួយគ្នានោះលោក Lee Carsley ក្នុងនាមជាអ្នកចាត់ការបណ្ដុះអាសន្នរបស់អង់គ្លេសបច្ចុប្បន្ន ក៏បានទម្លាយរឿងមួយដែរថាលោក នឹងមិនទទួលបានឱកាសធ្វើជាអ្នកចាត់ការក្រុមតោកំណាចអង់គ្លេសពេញលេញដែរ។ នេះបើតាមការចេញផ្សាយពី The Sun ។
Pep Guardiola មិនទាន់មានការឆ្លើយតបអ្វីទាំងអស់ទៅកាន់ FA ស្ដីពីការមិនបន្តកុងត្រាបន្ថែមទៀតជាមួយ Manchester City ហើយក៏មិនទាន់ធ្វើការសម្រេចចិត្តអ្វីទាំងអស់រឿងទៅកាន់អ្នកចាត់ការរបស់ក្រុមណានោះ។ ខណៈដែល City មានចេតនាចង់ឲ្យអ្នកចាត់ការរូបនេះដឹកនាំឲ្យក្រុមរបស់ខ្លួនឲ្យគ្រប់១០ឆ្នាំសិន។
យ៉ាងណានៅពេលដែលគេសួរពីអនាគតរបស់លោកកាលពីថ្ងៃអាទិត្យនោះ អ្នកចាត់រូបនេះបានឆ្លើយនៅក្នុង Italian TV ថា «ចាកចេញពី Manchester City ? វាមិនមែនជាការពិតទេ ខ្ញុំមិនទាន់សម្រេចចិត្តអ្វីទាំងអស់។ វាក៏មិនមែនជាការពិតដែរដែលខ្ញុំនឹងក្លាយជាគ្រូបង្វឹករបស់ អង់គ្លេសនោះ ហើយប្រសិនបើខ្ញុំធ្វើការសម្រេចចិត្តអ្វីមួយនោះ ខ្ញុំនឹងនិយាយថាខ្ញុំមិនដឹងអ្វីទាំងអស់ ប៉ុន្តែអ្វីវានឹងអាចកើតឡើង»៕