• 2024-09-11 00:30:00
  • ប្រដាល់

គ្រូ​ IQ​ សេន​ ប៊ុនថេន​ វិភាគ​ជំនួប​រវាង​ ពេជ្រ សម្បត្តិ​ និង​ រិន​ ដេវីត​ អត់​ចប់​ទឹក​ទេ​គូ​នេះ​

  • 2024-09-11 00:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​ប្រដាល់​ដែល​មហាជន​តែងតែ​ហៅ​ថា​ ក្រុម​គ្រូ IQ​ គឺ​លោក​ សេន​ ប៊ុនថេន​ បាន​វិភាគ​ការ​ប៉ះ​គ្នា​រវាង​ជើង​ខ្លាំង​ ពេជ្រ សម្បត្តិ​ និង​ រិន​ ដេវីត​ ថា​គូ​នេះ​ប្រកួត​មិន​ចប់​ទឹក​នោះ​ទេ​ ព្រោះ​សុទ្ធតែ​អ្នក​ល្អ​ និង​មានផ្លែ​ផ្ដួល​ដៃគូ​ដូច​គ្នា​ឲ្យ​តែ​ភ្លាត់​ដឹង​តែសន្លប់​ហើយ។​

រូបភាពហ្វេសបុកលោក សេន​ ប៊ុនថេន

លោក​ សេន​ ប៊ុនថេន​ បាន​លើក​ឡើង​ថា​ តាម​ការ​គិត​របស់​លោក​គឺ​ប្រកួត​មិន​ចប់​ទឹក​នោះ​ឡើយ​រវាង​ ពេជ្រ​ សម្បត្តិ​ និង​ រិន​ ដេវីត​ ព្រោះ​សុទ្ធតែ​ជា​កីឡាករ​ល្អ​ដូច​គ្នា​ ម្នាក់​តាន់​ល្អ​ និង​ម្នាក់​ទៀត​អាវុធ​ចេញ​បានគ្រប់​ស្នៀត។​ យ៉ាងណា​ចំពោះ​ភាគ​រយ​វិញ​លោក​ សេន​ ប៊ុនថេន​ ផ្ដល់​ទៅ​ សម្បត្តិ​ ៦០%​ រិន​ ដេវីត​ ៤០%​ ព្រោះ​យល់​ឃើញ​ថា​កូន​សិស្ស​លោក​ ពេជ្រ សុផាន់​ រឹង​ និង​ធន់​ជាង។​

អតីត​អ្នក​ប្រដាល់​ល្បីឈ្មោះ​រូប​នេះ​បញ្ជាក់​ទៀត​ថា​ នេះ​គ្រាន់​តែ​ជា​ការ​វិភាគ​ផ្ទាល់​ខ្លួនរបស់​លោក​នោះ​ទេ​ចំពោះ​ជំនួប​ជើង​ខ្លាំង​ពីរ។​ លោក​ សេន​ ប៊ុនថេន​ ក្រើន​រំលឹក​ដែរ​ថា​ ភាគរយ​បាន​ច្រើន​ទៅ​លើ​ សម្បត្តិ​ មែន​តែ​បើ​ភ្លាត់​អាច​សន្លប់​របស់​ រិន​ ដេវីត​ ដូច​គ្នា​ជាក់ស្ដែង​មើល​កីឡាករ​ ធន់​ អៀងឡៃ​ ជា​ជើង​ខ្លាំង​ និង​ធន់​មួយ​រូប​ដែរ​ក៏​ធ្លាប់​សន្លប់​ធំ​រួច​មក​ហើយ។​

រូបភាពលើផេក Hang Meas kun khmer

បញ្ជាក់​ដែរ​ថា​ កីឡាករ​កំពុង​ល្បី​ឈ្មោះ​ខ្លាំង​លើ​ប្រភេទ​ទម្ងន់​ ៦០​គីឡូក្រាម​ ពេជ្រ​ សម្បត្តិ​ នឹង​ត្រូវ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​របស់​សង្វៀន​ហង្សមាស​ជា​មួយ​កីឡាករ​ រិន​ ដេវីត​ នៅ​ថ្ងៃ​ទី១៤​ ខែ​កញ្ញា​ ឆ្នាំ​២០២៤។​ ជំនួប​រវាង​អ្នក​ទាំងពីរ​នេះ​បាន​ធ្វើ​ឲ្យ​មហាជន​អ្នក​ស្រឡាញ់​ចូលចិត្ត​វិស័យ​ប្រដាល់​គុន​ខ្មែរ​តាមដាន​ និង​ចង់​ទស្សនា​ជា​ខ្លាំង​ដោយ​សារ​តែ​ម្នាក់ៗ​មាន​ស្នៀត​ល្អ​ៗ​ និង​ចំណុច​ពិសេស​រៀងៗ​ខ្លួន​ហើយ​មួយ​វិញ​ទៀត​ចង់​រក​ឲ្យ​ឃើញ​កីឡាករ​ខ្លាំង​បំផុត​លើ​ប្រភេទ​ទម្ងន់​ ៦០​គីឡូក្រាម​នេះ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទថ្មី