• 2024-09-10 02:39:53
  • ប្រដាល់

ឯកឧត្ដម​ ហេង​ សុឃន​ ជាប់ជា​ប្រធាន​សហព័ន្ធ​ឃីកបុកស៊ីង​ អាណត្តិ​ទី២​ ឆ្នាំ​២០២៤-២០២៨​

  • 2024-09-10 02:39:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​បញ្ចប់​អាណត្តិ​ទី១​ សហព័ន្ធ​ប្រដាល់​ឃីកបុកស៊ីង​កម្ពុជា​ ថ្ងៃ​ទី៩​ ខែ​កញ្ញា​ ឆ្នាំ​២០២៤​ បាន​ធ្វើ​មហាសន្និបាត​បោះឆ្នោត​ជ្រើសរើស​ប្រធាន​សហព័ន្ធ​ក្នុង​នោះ​ឯកឧត្ដម​ ហេង​ សុឃន​ ដែល​ជា​ប្រធាន​ចាស​់បាន​ទទួល​ការ​គាំទ្រ​ជាប់​ជា​ប្រធាន​នៅ​អាណត្តិ​ទី២​ បន្ត​ទៀត។​

ទិដ្ឋភាពម្សិលមិញ

ឯកឧត្ដម​ ហេង​ សុឃន​ បាន​ប្ដេជ្ញាចិត្ត​នឹង​ខំប្រឹង​ប្រែង​ដឹកនាំ​សហព័ន្ធ​ឃីក​បុកស៊ីង​ឲ្យ​កាន់​តែ​មាន​ភាព​រីកចម្រើន​បន្ថែម​ទៀត​ និង​ស្វែងរក​ឧត្ដមភាព​ជូន​កម្ពុជា​តាម​រយៈ​ការ​ដណ្ដើម​មេដាយ​លើ​ឆាក​អន្តរជាតិ​ផ្សេងៗ​នៅ​ពេល​ខាង​មុខ។​

ទិដ្ឋភាពម្សិលមិញ

ប្រធាន​សហព័ន្ធ​រូប​នេះ​បន្ថែម​ទៀត​ថា​ ផែនការ​សំខាន់​ៗ​ដូច​ជា​ការ​បណ្ដុះ​ធនធាន​ឲ្យ​បាន​កាន់​តែ​ច្រើន​សហព័ន្ធ​បាន​បញ្ជ្រាប​់កីឡាករ​ថ្នាល​ឲ្យ​បាន​ឡើង​ប្រកួត​ជា​បន្តបន្ទាប់​នៅ​តាម​ស្ថានីយ​ទូរទស្សន៍​ ឬ​សង្វៀន​ផ្សេងៗ​សន្សំ​បទ​ពិសោធ​ឈាន​ស្នង​កីឡាករ​រៀមច្បង​ផង​ដែរ។​

ទិដ្ឋភាពម្សិលមិញ

ជា​មួយ​គ្នា​នេះ​ដែរ​ឯកឧត្ដម​រួម​ទាំង​មន្ត្រី​សហព័ន្ធ​បាន​សន្យា​នឹង​រៀបចំ​ការ​ប្រកួត​ជើងឯក​អាស៊ី​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​ខែ​ក្រោយ​នេះ​ឲ្យ​បាន​ល្អ​ប្រសើរ​ពិសេស​ការ​ត្រៀម​ទទួល​ប្រតិភូ​ គ្រូ​បង្វឹក​ កីឡាករ​ ដែល​សរុប​ជាង​ ៦០០​នាក់​នឹង​មក​ចូលរួម​នេះ។​

ទិដ្ឋភាពម្សិលមិញ

បញ្ជាក់​ដែរ​ថា​ មហាសន្និបាត​បញ្ចប់​អាណត្តិ​ទី១​ និង​ការ​លើក​ទិសដៅ​ការងារ​អាណត្តិ​ថ្មី​របស់​សហព័ន្ធ​ប្រដាល់​ឃីក​បុកស៊ីង​ ម្សិលមិញ​នេះ​ធ្វើ​ឡើង​នៅ​សណ្ឋាគារ​ភ្នំពេញ​ក្រោម​អធិបតីភាព​ឯកឧត្ដម​ វ៉ាត់​ ចំរើន​ រដ្ឋលេខាធិការ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ និង​ជា​ អគ្គលេខាធិការ​ NOCC​ រួម​ទាំង​ថ្នាក់ដឹកនាំ​តាម​បណ្ដា​ស្ថានីយ​ទូរទស្សន៍​ក្នុង​ស្រុក​មួយ​ចំនួន​ផង​ដែរ។​ សមាជិកគណៈកម្មាធិការប្រតិបត្តិអាណត្តិថ្មីចំនួន​ ១៩រូបរួម​មាន​ឯកឧត្តម ហេង សុខឃន ជាប្រធានសហព័ន្ធ អនុប្រធាន ៧រូបឯកឧត្តម ម៉ិល កាដូ ឧត្តមសេនីយ៍ទោ ប៉ែន ស៊ីនេត លោក គង់ វិសាល លោក ទុយ ប៊ុនហឿន លោក វ៉ន វីវ៉ា លោក ផេង វណ្ណៈ និងលោក តែម សុខវឌ្ឍនា។ អគ្គលេខាធិការលោក គឹមស្រ៊ុន កុសល អគ្គលេខាធិការរង ៣រូប និងអគ្គហេរញ្ញិក លោកស្រី សុន រ៉ាវី ព្រមទាំងអគ្គហេរញ្ញិករង និងសមាជិក ៥រូបទៀត៕​

ទិដ្ឋភាពម្សិលមិញ

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់