• 2024-09-04 03:25:19
  • ប្រដាល់

ទូរទស្សន៍ TOWN សហការ​ជា​មួយ​ Powaram​ បង្កើត​កម្មវិធី​ប្រដាល់​ថ្មី​បំពេញ​បំណង​អ្នក​គាំទ្រ​គុន​ខ្មែរ​

  • 2024-09-04 03:25:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថានីយទូរទស្សន៍​ TOWN ​និង​ដៃគូ​ឧបត្ថម្ភ​ Powaram​ ម្សិលមិញ​នេះ​បាន​ប្រកាស​បង្កើត​កម្មវិធី​ប្រកួត​ថ្មី​រៀងរាល់​ថ្ងៃ​ពុធ​ ដើម្បី​បំពេញ​បំណង​អ្នក​ស្រឡាញ់​គាំទ្រ​គុន​ខ្មែរ​ដែល​ទទូច​ចង់​ឲ្យ​មាន​នា​ពេល​កន្លង​មក។​

ទិដ្ឋភាពសន្និសីទសារព័ត៌មាន

លោក​ ហាក់ សុខហេង​ តំណាង​ទូរទស្សន៍​ TOWN​ បាន​ឲ្យ​ដឹង​ថា​ ការ​ប្រកួត​នៅ​សង្វៀន​របស់​លោក​គឺ​មាន​ស្ទើរ​តែ​មួយ​សប្ដាហ៍​ពេញ​ទៅ​ហើយ​ ដោយ​ឡែក​នៅ​ចន្លោះ​ពាក់​កណ្ដាល​សប្ដាហ៍​បន្តិច។​ កន្លង​ទៅ​មាន​អ្នក​គាំទ្រ​ប្រដាល់​គុន​ខ្មែរ​តែងតែ​ផ្ញើ​សារ​ក៏​ដូច​ជា Comment ​សុំ​ឲ្យ​បង្កើត​កម្មវិធី​ប្រកួត​នៅ​ពាក់​កណ្ដាល​សប្ដាហ៍​បន្ថែម​ទៀត​ដើម្បី​បាន​ទស្សនា​កម្សាន្ត​ និង​កែ​អផ្សុកជា​ដើម។​

ទិដ្ឋភាពសន្និសីទសារព័ត៌មាន

ថ្នាក់ដឹកនាំ​មួយ​រូប​របស់​ TOWN ខាង​លើ​នេះ​បន្ថែម​ទៀត​ថា​ ឥលូវ​នេះ​ស្ថានីយ​បាន​ចាប់​ដៃគូ​ជា​មួយ​ភេសជ្ជៈ​ Powaram​ រៀបចំ​ឲ្យ​មាន​ការ​ប្រកួត​រៀងរាល់​ថ្ងៃ​ពុធ​បំពេញ​បំណង​ជូន​មហាជន​អ្នក​គាំទ្រ​ហើយ​ចាប់​ពី​ពេល​នេះ​តទៅ។​ លោក​សំណូមពរ​ដល់​អ្នក​ចូលចិត្ត​វិស័យ​ប្រដាល់​ពិសេស​អ្នក​គាំទ្រ​សង្វៀន​ TOWN ​សូម​ចូល​មក​ទស្សនា​កម្សាន្ត​សប្បាយ​ឲ្យ​បាន​ច្រើន​កុះករ​ និង​ជា​ការ​លើក​ស្ទួយ​គុន​ខ្មែរ​ផង​ដែរ។​

ទិដ្ឋភាពសន្និសីទសារព័ត៌មាន

អ្នក​រៀបចំ​ខាង​លើ​នេះ​ថ្លែង​អំណរគុណ​ជា​ខ្លាំង​ចំពោះ​ភេសជ្ជៈ​ Powaram​ ដែល​ជឿ​ទុកចិត្ត​សហការ​ជា​មួយ​ទូរទស្សន៍​ TOWN រៀបចំ​ឲ្យ​មានជា​ការ​ប្រកួត​កម្មវិធី​ Powaram Kun khmer​ នេះ​ឡើយ។​ អរគុណ​ចំពោះ​ការ​បំពេញ​បំណង​អ្នក​គាំទ្រ​គុន​ខ្មែរ​នៅ​ពេល​នេះ។​

បញ្ជាក់​ដែរ​ថា​ កម្មវិធី​ប្រដាល់​ថ្មី​របស់​សង្វៀន​ TOWN នេះ​ប្រកួត​រៀងរាល់​ថ្ងៃ​ពុធ​ ចាប់​ពី​ម៉ោង​ ៧យប់​តទៅ។​ បើក​ឆាក​សប្ដាហ៍​ដំបូង​នៅ​ថ្ងៃ​ពុធ​ ទី៤​ ខែ​កញ្ញា​ ឆ្នាំ​២០២៤​ នេះ​យប់​នេះ​គឺ​មាន​គូ​ពិសេសៗ​ជា​ច្រើន​ដូច​ជា​ ធឿន​ ធារ៉ា​ ឃីម​ ឌីម៉ា​ ប៉ះ​ចិន​ អេ អាំម៉ារីនភូថង​ ប៉ះ​ ហ្វីលីពីន​ ឡុង​ ពិសិដ្ឋ រស្មី គុនខ្មែរ​ ប៉ះ​ ឡាវ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់