• 2024-08-29 04:30:00
  • ប្រដាល់

អតីត​អ្នក​ប្រដាល់​ល្បី​ឈ្មោះ Shawn Porter និយាយ​ថា ការ​ប្រកួត​រវាង​ Mike Tyson និង Jake Paul នឹង​ត្រូវ​លុបចោល​

  • 2024-08-29 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ការ​ប្រកួត​រវាង​​ Mike Tyson និង Jake Paul បាន​ពន្យារ​ពេល​រហូត​ដល់​​ថ្ងៃ​ទី​១៥ ​ខែ​វិច្ឆិកា ឆ្នាំ​២០២៤ ​នៅ​ទីក្រុង​ Texas ​ជា​ទីតាំង​មួយ​ដែល​គេ​​ស្គាល់​ថា​សម្រាប់​រៀបចំ​ព្រឹត្តិការណ៍​ធំៗ​។

ដើម្បី​បំពេញ​ចិត្ត​ និង​អាច​ឲ្យ​​អ្នក​គាំទ្រ​​ប្រដាល់​ក្នុង​លោក​បាន​ទស្សនា​​ ព្រឹត្តិការណ៍​នេះ​គ្រោង​​​នឹង​​​មាន​ Live នៅ​លើ Netflix ផងដែរ​។ ទោះ​បី​ជា​យ៉ាង​ណា​​ព្រឹត្តិការណ៍​នេះ​នៅ​តែ​មាន​​ចំណុច​ខ្លះ​មាន​ភាព​មិន​ច្បាស់លាស់​ បើ​ទោះ​បី​ជា​​គេ​បាន​ប្រកាស​​ពី​កាល​បរិច្ឆេទ​ថ្មី​ក៏​ដោយ​។

​អតីត​អ្នក​ប្រដាល់​​​ និង​ជា​អ្នក​វិភាគ​ល្បី​​ឈ្មោះ​ខាង​លើ​បាន​​​ដាក់​ការ​សង្ស័យ​​ថា​តើ​ការ​ប្រកួត​នេះ​នឹង​កើត​​ឡើង​​ឬ​យ៉ាង​ណា​។ និយាយ​ក្នុង​កម្មវិធី Podcast ​របស់​ខ្លួន​មួយ Porter បាន​​រៀបរាប់​ទាំង​បើក​ចំហ និង​មាន​​ជំនឿ​ចិត្ត​​​ថា វា​ជា​រឿង​មួយ​​ដែល​មើល​ទៅ​មិ​ន​សម​ហេតុ​ផល​​ទេ​ សម្រាប់​ការ​ផ្គូផ្គង​រវាង Tyson និង Paul ​សូម្បី​តែ​រឿង​លុយ​កាក់​ឡើង​។

«​ខ្ញុំ​​ពិត​ជា​ស្អប់​នៅ​ពេល​ដែល​ដើរតួ​ជា​មនុស្ស​​​ដែល​វែកញែក​ក្នុង​រឿង​នេះ​​ឬ​ជា​អ្នក​វិភាគ​ក្នុង​រឿង​នេះ ប៉ុន្តែ​យើង​មិន​​បាន​ឃើញ​ Mike Tyson ​និង Jake Paul ឡើង​សង្វៀន​ដើម្បី​ប្រកួត​គ្នា​ទេ»​ នេះ​ជា​ការ​លើក​ឡើង​របស់ Porter ។

Porter ​ក៏​បាន​​បង្ហាញ​ក្រដាស​មួយ​សន្លឹក​ដែល​និយាយ​ពី​ភាព​មិន​ច្បាស់លាស់​ក្នុង​ព្រឹត្តិការណ៍​នេះ​​បន្ថែម​ទៀត​ ខណៈ​ដែល​​កម្មវិធី​ប្រកួត​នេះ​​​ត្រូវ​បាន​គេ​ដឹង​ថា ​​នៅ​តែ​​ប្រកាស​រៀបចំ​ធម្មតា​ក្នុង​ថ្ងៃ​១៥ ខែ​វិច្ឆិកា ។ ទោះ​ជា​យ៉ាង​ណា​អ្នក​គាំទ្រ​មួយ​ចំនួន​​ធំ​នៅ​តែ​ដាក់​ការ​សង្ស័យ​ថា តើ​ការ​ប្រកួត​ ​ដែល​មាន​ទាំង​​សង្គ្រាម​ពាក្យ​សម្ដី​របស់​អ្នក​ទាំង​ពីរ​​ខ្លាំង​ៗ​នេះ នឹង​កើត​ឡើង​ដែរ​ទេ​​ បើ​មាន​ភាព​មិន​ច្បាស់​លាស់​ច្រើន​យ៉ាង​​នេះ​៕ ​​​​​​​​​​​

ប្រភព៖ Marca Daro Ly

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី