- 2024-08-16 05:52:45
- ប្រដាល់
សហព័ន្ធប្រដាល់គុនខ្មែរ៖ សូមបញ្ចេញមតិរិះគន់ដោយក្រមសីលធម៌កុំជេរប្រមាថ សហព័ន្ធនឹងយកពិនិត្យឆ្លើយតបវិញ
- 2024-08-16 05:52:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សហព័ន្ធប្រដាល់គុនខ្មែរ៖ សូមបញ្ចេញមតិរិះគន់ដោយក្រមសីលធម៌កុំជេរប្រមាថ សហព័ន្ធនឹងយកពិនិត្យឆ្លើយតបវិញ
ចន្លោះមិនឃើញ
ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ ថ្លែងក្នុងសន្និសីទសារព័ត៌មាន សូមមហាជន និងបុគ្គលដែលចង់បញ្ចេញមតិរិះគន់ និងតិចទានអំពីការប្រកួតផ្សេងៗធ្វើឡើងឲ្យមានក្រមសីលធម៌ប្រកបដោយចំណេះដឹងដើម្បីសហព័ន្ធលើកយកមកពិនិត្យដោះស្រាយក៏ដូចជាកែតម្រូវ។
ឯកឧត្ដម ខូវ ឆាយ ប្រធានសហព័ន្ធគុនខ្មែរបានលើកឡើងក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ នេះថា ចំពោះមហាជនក៏ដូចជាអ្នកគាំទ្រដែលមានមតិរិះគន់ ឬតិចទានអំពីការប្រកួតណាមួយអាចផ្ញើសារមកកាន់ហ្វេសបុកផេកសហព័ន្ធ ហ្វេសបុកឯកឧត្ដមផ្ទាល់ ឬតាមបណ្ដាសារព័ត៌មាន អេតមីន ផ្សេងៗបាន។ សហព័ន្ធក៏ដូចជាឯកឧត្ដមនឹងពិនិត្យឆ្លើយតបក្នុងលក្ខខណ្ឌស្រមស្របទៅវិញជុំវិញការប្រកួតផ្សេងៗ ឬសកម្មភាពបំពេញការងាររបស់មន្ត្រីជាដើម។
ប្រធានសហព័ន្ធខាងលើបញ្ជាក់ចំៗថា ការបញ្ចេញមតិរិះគន់ ឬតិចទានផ្សេងៗនោះសូមប្រកបដោយក្រមសីលធម៌ សុជីវធម៌ ក្នុងនាមជាប្រជាពលរដ្ឋខ្មែរមួយរូបដែលទទួលបានការអប់រំត្រឹមត្រូវមិនមែនជាការបញ្ចេញមតិបែបជេរប្រមាថនោះឡើយទើបសហព័ន្ធមានការឆ្លើយតបទៅវិញ។