• 2024-08-13 01:20:00
  • បាល់ទាត់

Atletico Madirid ចុះ​កុង​ត្រា​យក Alvarez ក្នុង​តម្លៃ​បំបែក​កំណត់​ត្រា​លក់​របស់ Man City

  • 2024-08-13 01:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Atletico Madirid និង​ក្រុម​មេឃ​ខៀវ Manchester City ​បាន​ព្រម​ព្រៀង​គ្នា​​អស់​ហើយ​ក្នុង​តម្លៃ​សរុប​ ៨១,៥​ លាន​ផោន​សម្រាប់​ការ​ចុះ​កុង​ត្រា​យក ​Julian Alvarez ​​ដែល​មាន​សុពលភាព​រយៈ​ពេល​៦​ឆ្នាំ។ ​

Diego Simeone ​នឹង​ធ្វើ​ការ​បង់​សម្រាប់​ដំណាក់​កាល​ដំបូង​ក្នុង​​តម្លៃ​ ៦៤,៤​ លាន​ផោន​ ដែល​វា​ស្មើ​ហ្នឹង ៧៥​ លាន​អឺរ៉ូ ហើយ​ប្រសិន​បើ​ខ្សែប្រយុទ្ធ​​រូប​នេះ​បង្ហាញ​ភាព​លេចធ្លោ ឬ​ក៏​ក្លាយ​ជា​​ខ្សែ​ប្រយុទ្ធ​សំខាន់​ក្នុង​ក្រុម​​ At Madrid នឹង​ធ្វើ​ការ​បង់​បន្ថែម​១៧​,១​លាន​ផោន​បន្ថែម​ទៀត​​មក​កាន់ Manchester City ។

តម្លៃ​នៃ​ការ​លក់​ Alvarez នេះ​ជា​​​តម្លៃ​​​​ដែល​បាន​បំបែក​កំណត់​ត្រា​លក់​​បាន​ខ្ពស់​បំផុត​កាល​​លក់ Raheem Sterling ​ទៅ​កាន់ Chelsea កាល​ឆ្នាំ​២០២២​ក្នុង​តម្លៃ​ប្រមាណ​ជា​៥០​លាន​ផោន​​​ប៉ុណ្ណោះ​។ ការ​លក់​​ចេញ​នេះ​គឺ​ពិត​ជា​ចំណេញ​ច្រើន​មែនទែន ដោយ​សារ​តែ​កាល​យក Julian Alvarez ពី​ Rever Plate គឺ​ទិញ​មក​ក្នុង​តម្លៃ​តែ​១៤,១​លាន​ផោន​ប៉ុណ្ណោះ ។

​ក្នុង​​កំឡុង​ពេល​ស្នាក់​​នៅ​ពីរ​ឆ្នាំ​ជា​មួយ មេឃ​ខៀវ គេ​ឈ្នះ​ពាន​ធំ​ៗ​ចំនួន​៦ មក​ដល់​ពេល​នេះ​ជា​ពេលវេលា​ដែល​ត្រូវ​និយាយ​ថា លា​គ្នា​ហើយ​។ ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​អាហ្សង់ទីន​រូប​នេះ​បាន​និយាយ​ថា «​ថ្ងៃ​នេះ​ខ្ញុំ​ត្រូវ​និយា​ថា លា​អ្នក​ទាំង​អស់​គ្នា​ លា​ក្លឹប​ដ៏​អស្ចារ្យ​ ​លា​ជាមួយ​ភាព​ស្និត​ស្នាល​ជាមួ​យ​គ្រប់​គ្នា​​។ ក្នុង​រយៈ​ពេល​២​ឆ្នាំ​មក​នេះ​ជា​ពេលវេលា​ខ្ញុំ​មាន​ការ​ចង់ចាំ​ជា​ច្រើន និង​ជា​ពេលវេលា​ដ៏​សំខាន់​សម្រាប់​ខ្ញុំ​ក្នុង​ការ​ហាត់​រៀន​ ​ដើម្បី​​ទទួល​បាន​ភាព​រីកចម្រើន​ដ៏​ច្រើន​»។ ​​​​

ប្រភព៖ BBC Daro Ly

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី