• 2024-07-23 13:40:19
  • បាល់ទាត់

មក​ស្គាល់​កីឡាករ​រក​ចំណូល​បាន​ខ្ពស់​បំផុត​ ក្នុង​លីគ​កំពូល​អឺរ៉ុប​ទាំង​៥ និង​អារ៉ាប៊ីសាអ៊ូឌីត​

  • 2024-07-23 13:40:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​អត្ថបទ​នេះ​ សប្បាយ​នឹង​នាំ​ប្រិយមិត្ត​ឲ្យ​ស្គាល់​នូវ​កីឡាករ​ ដែល​រក​ចំណូល​បាន​ខ្ពស់​បំផុត​ក្នុង​លីគ​កំពូល​អឺរ៉ុប​ទាំង​៥ ក៏​ដូច​ជា​លីគ​កំពូល​អារ៉ាប៊ីសាអ៊ូឌីត​ សម្រាប់រដូវកាលឆ្នាំ២០២៤​/២៥។

តាម​ទៅ​ការ​ចំណូល​បាន​ច្រើន​ ឬ​តិច​រវាង​លីគ​កំពូល​នីមួយៗ​គឺ​អាស្រ័យ​ទៅ​លើ​លក្ខខ័ណ្ឌ​ការ​អភិវឌ្ឍ​របស់​លីគ​កំពូល​នោះ​ផ្ទាល់​ ធនធាន​ក្លឹប​ និង​សមត្ថភាព​របស់​កីឡាករ​ ដែល​អាច​ធ្វើ​ឲ្យ​ក្លឹប​អាច​រក​ចំណូល​បាន​លើស​ពី​កីឡាករ​ដទៃៗ​។

លីគ​កំពូល​អារ៉ាប៊ីសាអ៊ូឌីត​

ខ្សែប្រយុទ្ធ​ Cristano Ronaldo ជា​កីឡាករ​រក​បាន​ប្រាក់​ពលកម្ម​ច្រើន​ជាង​គេ​រហូត​ទៅ​ដល់​ ២០០លាន​អ៊ឺរ៉ូ​។ កីឡាករ​នេះ​កំពុង​លេង​ឲ្យ​ Al Nassr ដោយ​មាន​ប្រវត្តិ​ក្នុង​វិស័យ​បាល់ទាត់​មិន​ធម្មតា​ ធ្លាប់​លេង​ឲ្យ​ Manchester United, Real Madrid, Juventus ជា​ដើម​។

Serie A

ខ្សែប្រយុទ្ធ​ Dusan Vlhovic ដែល​ជា​កីឡាករ​របស់​ក្លឹប​ Juventus រក​ចំណូល​បាន​ ២២.២លាន​អ៊ឺរ៉ូ​ពី​ក្លឹប​។ កីឡាករ​នេះ​នៅ​មាន​វ័យ​ទើប​ ២៤ឆ្នាំប៉ុណ្ណោះ​ ដោយ​កំពុង​ឡើង​ជើង​ ធ្លាប់​លេង​ឲ្យ​ Partizan, Fiorentina និង​ Juventus ។

Premier League

ខ្សែបម្រើ​ Kevin De Bruyne រក​ចំណូល​បាន​ខ្ពស់​បំផុត​ក្នុង​លីគ​មួយ​នេះ​ ដោយ​រក​បាន​ ២៤.៧លាន​អ៊ឺរ៉ូ​ក្នុង​មួយ​ឆ្នាំ​។ កីឡាករ​នេះ​ជា​កីឡាករ​ឆ្នើម​របស់​ក្លឹប​ Manchester City រហូត​មក​។

Ligue 1

ខ្សែប្រយុទ្ធ​ Ousmane Dembele ដែល​ជា​កីឡាករ​បស់​ Paris Saint Germain។ គេ​រូប​នេះ​ហើយ​ជា​កីឡាករ​ដែល​រក​បាន​ប្រាក់​ចំណូល​ខ្ពស់​ជាង​គេ​នៅ​លីគ​កំពូល​មួយ​នេះ​ ដោយ​រក​បាន​ ២០លាន​អ៊ឺរ៉ូ​។

La Liga

ខ្សែបម្រើ​ Frenkie De Jong ដែល​ជា​ខ្សែបម្រើ​របស់​ Barcelona រក​ចំណូល​បាន​ ៣៧.៥លាន​អ៊ឹរ៉ូ​ក្នុង​មួយ​ឆ្នាំ​។ កីឡាករ​នេះ​ជា​កីឡាករ​បង្គោល​របស់​ Barca រហូត​មក​តាំង​ពី​ឆ្នាំ​២០១៩។

Bundesliga

ខ្សែប្រយុទ្ធ​ Harry Kane ដែល​មក​ពី​ក្លឹប​ Bayern Munich។ កីឡាករ​នេះ​អាច​មាន​លទ្ធផល​រក​បាន​ប្រាក់​ពលកម្ម​បាន​ច្រើន​ជាង​គេ​ក្នុង​លីគ​មួយ​នេះ​ ដោយ​រក​បាន​ ២៥លាន​អ៊ឺរ៉ូ​ក្នុង​មួយ​ឆ្នាំ​។ កីឡាករ​នេះ​ជា​កីឡាករ​ឆ្នើម​របស់​ Spurs ហើយ​ក៏​ផ្លាស់​មក​ Bayern នេះ​៕

ប្រភព៖ transfermarkt អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម