• 2024-09-06 02:15:00
  • បាល់ទាត់

ទីបំផុត​! Ronaldo ​ក្លាយ​ជា​បុរស​ទី​១​ក្នុង​លោក​ដែល​រក​គ្រាប់​បាល់​បាន​៩០០​គ្រាប់​ក្នុង​អាជីព​

  • 2024-09-06 02:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

១​គ្រាប់​យប់មិញ​របស់ Cristian Ronaldo នៅ​នាទី​ទី​៣៤​ គឺ​ជា​គ្រាប់​បាល់​ទី​៩០០​ ក្នុង​អាជីព​របស់​គេ​​ ហើយ​វា​បាន​ជួយ​ឲ្យ​​បុរស​វ័យ​៣៩​ឆ្នាំ​រូប​នេះ​ជាប់​កំណត់​ត្រា​កីឡាករ​ទី​១​ក្នុង​លោក​ដែល​រក​បាន​គ្រាប់​បាល់​ច្រើន​បំផុត​ក្នុង​អាជីព​។

​​

​កាល​ពី​យប់​ថ្ងៃ​ទី​៥ ខែ​កញ្ញា ឆ្នាំ​២០២៤​ ក្នុង​ការ​ប្រកួត Nations League ព័រទុយហ្គាល់​បាន​យក​ឈ្នះ​ទៅ​លើ​ក្រូអាត ២-១ ហើយ​​ក្នុង​នោះ Ronaldo បាន​ទាត់​បាល់ Volleyed យ៉ាង​ស្អាត​​នៅ​នាទី​ទី​៣៤​ ដើម្បី​ជួយ​ព័រទុយហ្គាល់​នាំ​មុខ​​ក្រូអាត​២-០ មុន​ពេល​​ក្រូអាត​តាម​បាន​២-១​ ដោយ​ការ​ធ្វើ​ឲ្យ​ចូល​ទី​ខ្លួន​ឯង​របស់​ Diogo Dalot នាទី​ទី​៤១​។

វា​ជា​គ្រាប់​បាល់​ទី​១៣១​សម្រាប់​ជម្រើសជាតិ​ព័រទុយហ្គាល់ បន្ទាប់​​​ពី​គេ​រក​បាន​គ្រាប់​បាល់​ដំបូង​កាល​ពី​​២០​ឆ្នាំ​​មុន​។ បើ​គិត​ទៅ​ Ronaldo រក​បាន​គ្រាប់​ក្លឹប​ដែល​បាន​ប្រកប​អាជីព​ជា​មួយ​ក្នុង​នោះ​មាន Sporting Lisbon, Manchester United, Real Madrid, Juventus និង​ក្លឹប​កំពុង​លេង​បច្ចុប្បន្ន​ Al-Nassr ​នៅ​អារ៉ាប៊ីសាអ៊ូឌីត​​ផង​ដែរ​៕

ប្រភព៖ BBC Daro Ly

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី