- 2024-09-05 06:30:00
- បាល់ទាត់
អ្នកគាំទ្រ Aston Villa មិនសប្បាយចិត្ត និងថាក្លិបមិនគិតពីសេដ្ឋកិច្ចបច្ចុប្បន្នចេះតែឡើងថ្ងៃសំបុត្រ
- 2024-09-05 06:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកគាំទ្រ Aston Villa មិនសប្បាយចិត្ត និងថាក្លិបមិនគិតពីសេដ្ឋកិច្ចបច្ចុប្បន្នចេះតែឡើងថ្ងៃសំបុត្រ
ចន្លោះមិនឃើញ
អ្នកគាំទ្ររបស់ Aston Villa បាននាំគ្នាលើកការតវ៉ា រឿងក្លឹបមិនបានគិតពីសេដ្ឋកិច្ចស្ថានភាពរបស់អ្នកគាំទ្របានជាតំឡើងថ្លៃសំបុត្រ UEFA Champions League ។
Aston Villa បានប្រកាសកាលពីថ្ងៃពុធ ម្សិលមិញនេះថា ការលក់សំបុត្រសម្រាប់ការចូលទស្សនាការប្រកួត UCL នៅពេលដែលពួកគេធ្វើជាម្ចាស់ផ្ទះគឺមានតម្លៃ ៨៥ផោន, ៩៤ផោន និង ៩៧ ផោនសម្រាប់១ប្រកួត។ ចំណែកអ្នកដែលបញ្ជាទិញសម្រាប់មួយរដូវកាលក្នុងការប្រកួតខាងលើ នឹងទទួលបានតម្លៃពិសេសគឺ ៧០ផោន, ៧៩ផោន និង ៨២ផោន។
ក្នុង UCL ដែលមាន៣៦ក្រុមនៅឆ្នាំនេះ Aston នឹងធ្វើការប្រកួតក្នុងផ្ទះរបស់ខ្លួនទទួលក្រុម Bayern Munich , Bologna, Juventus និង Celtic នៅ Villa Park ក្រោយពីពួកគេខកខានបើកទ្វាផ្ទះធ្វើការប្រកួតពានរង្វាន់ធំប្រចាំតំបន់អឺរ៉ុបមួយនេះជាលើកដំបូងក្នុងរយៈពេល៤១ឆ្នាំ។
តម្លៃសំបុត្រសម្រាប់អ្នកគាំទ្ររបស់ Aston Villa នៅពេលប្រកួតក្នុងផ្ទះក្នុងពានរង្វាន់ English Premier League កន្លែងកម្រិត A វាមានតម្លៃ៩២ផោន និងកន្លែងធម្មតាមានតម្លៃ ៥៥ផោនប៉ុណ្ណោះ។ ខណៈដែលតម្លៃដែលក្លឹបបានប្រកាសសម្រាប់ការទស្សនាការប្រកួត UCL សម្រាប់កន្លែងធម្មតាវាស្ទើរតែស្មើនឹងតម្លៃនៃកម្រិត A ក្នុងការប្រកួត EPL ទៅហើយ នេះវាពិតជាធ្វើឲ្យអ្នកគាំទ្រមានការខកចិត្តយ៉ាងខ្លាំង៕