• 2024-06-18 11:41:11
  • បាល់ទាត់

មក​ដឹង​ពី​ពេល​វេលា​ចាប់​​ផ្ដើម​​​ពាន UCL រដូវ​កាល​២០២៤-២៥​​

  • 2024-06-18 11:41:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍​ EURO កំពុង​តែ​បន្ត​ខណៈ​ UEFA Champions League បាន​ចេញ​​កាល​វិភាគ​របស់​ខ្លួន​ ដែល​ជា​​រឿង​ល្អ​មួយ​សម្រាប់​ក្រុម​អ្នក​គាំទ្រ​បាល់ទាត់​ក្នុង​​លោក​ចង់​ដឹង។ ក្នុង​នោះ​​មិន​ថា​អ្នក​គាំទ្រ​របស់​ក្លិប​ណា​ណា​ទេ អ្នក​គាំទ្រ​ Manchester City , Arsenal , Liverpool និង Aston Villa ​​ក៏​ដូច​គ្នា​គឺ​ពួក​គេ​​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ​មាន​ការ​​ចាប់​អារម្មណ៍​​ខ្លាំង​​សម្រាប់​ការ​​បាន​ឃើញ​កាល​វិភាគ​ចាប់​ផ្ដើម​នៃ​ពាន​រង្វាន់​ដ៏​ធំ​ប្រចាំ​តំ​បន់​អឺរ៉ុប​មួយ​នេះ។

UCL រដូវ​កាល​២០២៤-២០២៥​ ត្រូវ​បាន​គេ​ពង្រីក​រហូត​ដល់​៣៦​ក្រុម​ដោយ​ប្រើ​រូប​មន្ត​ថ្មី ​ហើយ​ក្រុម​ទាំង​៣៦​នឹង​ធ្វើ​ការ​បែងចែក​​​ទៅ​តាម​កម្រិត ​(Pot ) ដើម្បី​ធ្វើ​ការ​ចាប់​ឆ្នោត​​​គឺ​បែងចែក​ទៅ​​តាម​កម្រិត ( Ranking ) ពី​ក្រុម​ដែល​មាន​​​កម្រិត​ខ្ពស់​បំផុត​មក​ក្រុម​ដែល​មាន​កម្រិត​ទាប​។ ការ​ចាប់​ឆ្នោត​នេះ​គេ​សម្រេច​យក​​​ចំនួន​២​ក្រុម​នៅ​តាម​ Pot នីមួយ​​ចំនួន​៤​ Pot ផ្សេង​គ្នា​​មក​បង្គ្រប់​​ជាមួយ​ក្រុម​​ខ្លួន​ឯង​ចំនួន​១​ ​ដើម្បី​ឲ្យ​បាន​៩​ក្រុម​ ហើយ​៩​ក្រុម​ដែល​បាន​ចាប់​ឆោត​រួច​នោះ​នឹង​ធ្វើ​ការ​ប្រកួត​គ្នា​វិល​ជុំ​សន្សំ​ពិន្ទុ​។ ​​​​​​

ពាន​ទី​១​ក្នុង​តំបន់​អឺរ៉ុប​មួយ​នេះ​នឹង​​ចាប់​ផ្ដើម​នៅ​ខែ​កញ្ញា​ ឆ្នាំ​២០២៤ ហើយ​បន្ត​ដំណើរ​រហូត​ដល់​​​ចប់​ខែ​​មករា ឆ្នាំ​២០២៥ ​បន្ទាប់​ពី​បញ្ចប់​ការ​ប្រកួត​ជម្រុះ​ស្វែង​រក​៣៦​ក្រុម​រួចរាល់​។

​​​​​ជុំ​ទី​១​ចាប់់​ផ្ដើម​​ថ្ងៃ​ទី​១៧-១៩ ខែ​កញ្ញា ឆ្នាំ២០២៤ ជុំ​ទី​២​ ថ្ងៃ​ទី​១ និង​ទី​២ ខែ​តុលា ឆ្នាំ​២០២៤​ ជុំ​ទី​៣​​ថ្ងៃ​ទី​២២-២៣ ខែ​តុលា ឆ្នាំ​២០២៤​ ជុំ​ទី​៤​​ ថ្ងៃ​ទី​៥-៦ ខែ​វិច្ឆិកា ឆ្នាំ២២០២៤ ជុំ​ទី​៥​ ថ្ងៃ​ទី​២៦-២៧ ខែ​វិច្ឆិកា ឆ្នាំ​២០២៤​ ជុំ​ទី​៦​ថ្ងៃ​ទី​១០-១១​ ខែ​ធ្នូ ឆ្នាំ​២០២៤​ ជុំ​ទី​៧ ថ្ងៃ​ទី​២១-២២ ខែ​មករា ឆ្នាំ២០២៥​ ជុំ​ទី​៨ ថ្ងៃ​ទី​២៩ ​ខែ​មករា ឆ្នាំ​២០២៥៕

អត្ថបទ៖ Daro Ly

មតិយោបល់
អត្ថបទពេញនិយម