• 2024-05-14 07:31:37
  • ប្រដាល់

លោក​ KOZO FUJINAGA ៖​ ការ​ចូលរួម​ប្រកួត​នេះ​គឺ​មិន​ចង់​បាន​ល្បី​អ្វី​នោះ​ទេ​គោលបំណង​ជួយ​កុមារ​កម្ពុជា​មួយ​ប៉ុណ្ណោះ​

  • 2024-05-14 07:31:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ KOZO FUJINAGA​ ជនជាតិ​ជប៉ុន​ដែល​ឡើង​ប្រកួត​ប្រដាល់​សប្បុរសធម៌​កាល​ពី​ថ្ងៃ​ទី១០​ ខែ​ឧសភា​ ឆ្នាំ​២០២៤​ កន្លង​ទៅ​នេះ​មិន​មាន​បំណង​ចង់​ល្បី​អ្វី​នោះ​ទេ​ អារម្មណ៍​ផ្ទាល់​ខ្លួន​តែ​មួយ​គត់គឺ​ជួយ​កុមារកំព្រា​កម្ពុជា​តែ​ប៉ុណ្ណោះ។​

លោក​ KOZO FUJINAGA​​ បាន​ឲ្យ​ដឹង​ថា​ លោក​រីករាយ​ និង​សប្បាយ​ចិត្ត​មែនទែន​ដែល​បាន​ចូលរួម​ការ​ប្រកួត​សប្បុរសធម៌​កាល​ពី​ថ្ងៃ​ទី១០​ ឧសភា​ កន្លង​ទៅ​ថ្មីៗ​នេះ។​ ពិសេស​នោះ​គឺ​ការ​បាន​ជួយ​ដល់​​កុមារ​កំព្រា​កម្ពុជា​ដែល​ជួប​ទុក្ខ​លំបាក​តាម​លទ្ធភាព​ដែល​លោក​អាច​ធ្វើ​ទៅ​បាន។​

បុរស​វ័យ​ ៦៣​ឆ្នាំ​ខាង​លើ​បន្ថែម​ទៀត​ថា​ អារម្មណ៍​តែ​មួយ​គត់​សម្រាប់​លោក​ចំពោះ​ការ​ប្រកួត​សប្បុរសធម៌​នេះ​គឺ​បាន​ជួយ​ដល់​ក្មេងៗ​ប៉ុណ្ណោះ​ មិន​មាន​បំណង​ធ្វើ​ឡើង​ដើម្បី​ល្បី​ឈ្មោះ​ ឬ​ចង់​ឲ្យ​មាន​ការ​សរសើរ​អ្វី​នោះ​ឡើយ។​ ប្រសិន​បើ​មាន​កម្មវិធី​ក្រោយៗ​ទៀត​បើ​សុខភាព​ ឬ​រាងកាយ​អំណោយផល​អាច​ឡើង​ប្រកួត​បាន​លោក​នឹង​រីករាយ​ប្រកួត​សប្បុរសធម៌​នេះ​បន្ត​ទៀត។​

លោក​ KOZO FUJINAGA​ ថ្លែង​អំណរគុណ​ម្ចាស់​ឧបត្ថម្ភ​ធំ​ TV Tower​ ដែល​បាន​ខិតខំ​រៀបចំ​ការ​ប្រកួត​នេះ​ឡើង។​ TV Tower​ ជា​អគារ​ដែល​រឹងមាំ​ល្អ​មាន​គុណភាព​ខ្ពស់​ និង​កាន់តែ​ពិសេស​ទៀត​នោះ​ការ​សាងសង់​អគារ​ជា​ការ​បង្កើន​ទំនាក់ទំនង​រវាង​កម្ពុជា-​ជប៉ុន​ផង​ដែរ។​

រំលឹក​ដែរ​ថា​ កាល​ពី​ថ្ងៃ​ទី១០​ ខែ​ឧសភា​ ឆ្នាំ​២០២៤​ ក្រុមហ៊ុន​ LDST Development​ បាន​រៀបចំ​ការ​ប្រកួត​ប្រដាល់​សប្បុរសធម៌​ Cambodia-Japan Charity Fight​ ដែល​មាន​ចម្រុះ​ជាតិសាសន៍​មក​ចូលរួម​ប្រកួត​នៅ​សាល​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ។​ លោក​ KOZO FUJINAGA​ ដែល​មាន​វ័យ​រហូត​ដល់​ ៦៣​ឆ្នាំ​ហើយ​នោះ​ក៏​បាន​ឡើង​ប្រកួត​ដោយ​មិន​យក​តម្លៃ​ខ្លួន​ ឬ​ប្រាក់​រង្វាន់​ក្នុង​កម្មវិធី​នោះ​ផង​ដែរ​ដើម្បី​ជួយ​ដល់​កុមារ​កំព្រា​កម្ពុជា៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី