• 2024-03-29 11:39:46
  • បាល់ទាត់

Todd Boehly នឹង​ត្រូវ​ចាកចេញ​ពី​តំណែង​ប្រធាន​ក្លឹប​ Chelsea នៅ​ឆ្នាំ​២០២៧​

  • 2024-03-29 11:39:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Todd Boehly នឹង​ត្រូវ​បាន​ចាកចេញ​ពី​តំណែង​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្លឹប​ Chelsea នៅ​ឆ្នាំ​២០២៧​ ខាង​មុខ​នេះ​។ បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Daily Mail នៅ​ក្នុង​ថ្ងៃ​នេះ​។

ជាក់​ស្ដែង​ក្លឹប​ Chelsea ត្រូវ​បាន​កាន់​កាប់​ដោយ​ម្ចាស់​ភាគ​ហ៊ុន​ធំៗ​ពីរ​គឺ​ Todd Boehly Group និង​ Clearlake Capital។ រវាង​ម្ចាស់​ភាគហ៊ុន​ទាំង​ពីរ​នេះ​ Clearlake Capital ជា​ម្ចាស់​ភាគ​ហ៊ុន​ធំ​បំផុត​ចង់​ផ្លាស់​ប្ដូរ​សមាសភាព​ថ្នាក់​ដឹកនាំ​ក្លឹប​នេះ​។

ដូច្នេះ​រាល់​៥ឆ្នាំ​ម្ដង​ម្ចាស់​ភាគ​ហ៊ុន​អាច​សម្រេច​ចិត្ត​ក្នុង​ការ​រើស​ប្រធាន​ក្លឹប​ថ្មី​ ដោយ​តាម​ប្រភព​ខាង​លើ​ម្ចាស់​ភាគ​ហ៊ុន​ភាគ​ច្រើន​សម្រេច​ចិត្ត​នឹង​ដក​លោក​ Boehly ចេញ​ពី​តំណែង​ព្រោះ​តែ​ក្រោម​ការ​ដឹកនាំ​របស់​លោក​​ត្រូវ​បាន​អ្នកគាំទ្រ​ជា​ច្រើន​រិះគន់​ មិន​ពេញ​ចិត្ត​នឹង​ទិសដៅ​ក្នុង​ការ​ដឹកនាំ​។

យ៉ាង​ណា​ លោក​ Boehly អាច​នឹង​មាន​ឱកាស​ត្រលប់​មក​ជា​ប្រធាន​ក្លឹប​ Chelsea វិញ​ប្រសិន​បើ​ជា​លោក​នៅ​តែ​បន្ត​ធ្វើ​ជា​ម្ចាស់​ភាគ​ហ៊ុន​នៅ​តោខៀវ​នេះ​។

Chelsea នៅ​ខណៈ​នេះ​កំពុង​នៅ​លេខ​ទី​១១ ក្នុង​តារាង​ប្រកួត​ Premier League ដោយ​មាន​៣៩ពិន្ទុ​ ខណៈ​ Arsenal ជា​ក្លឹប​ឈាន​មុខ​មាន​ ៦៤ពិន្ទុ​៕

អត្ថបទ៖ សេរី មង្គល

មតិយោបល់