• 2024-03-26 06:54:29
  • បាល់ទាត់

តំណាង​ក្លឹប​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍៖​ ការ​ក្ដោប​ព័ត៌មាន​ពី​ដៃគូ​បាន​ល្អិត​នាំ​ឲ្យយើង​ឈ្នះ​ពាន​រង្វាន់​បាល់ទាត់​មហាផ្ទៃ​

  • 2024-03-26 06:54:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ បាន​ឈ្នះ​ជើងឯក​ពាន​រង្វាន់​បាល់ទាត់​ក្រសួង​មហាផ្ទៃ​ លើកទី១​ កាល​ពី​ម្សិលមិញ​នេះ​ បន្ទាប់​ពី​យក​ឈ្នះ​អគ្គស្នងការដ្នាននគរបាលជាតិ​ ដោយ​លទ្ធផល ៣-០។​

លោក​ ឃុន សំបូរ​(អាវបៃតង)

លោក​ ឃុន សំបូរ​ ប្រតិភូ​ និង​ជា​តំណាង​ក្រុម​បាល់ទាត់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ ជ័យជម្នះ​មួយ​នេះ​គឺ​បាន​មក​ពី​ការ​ខំប្រឹងប្រែង​ទាំង​ថ្នាក់ដឹកនាំ ​គ្រូ​បង្វឹក​ និង​កីឡាករ​ផ្ទាល់។​ ទាក់ទិន​ទៅ​ហ្នឹង​ការ​ឈ្នះ​ពាន​នេះ​លោក​ប្រាប់​លក្ខណៈ​បច្ចេកទេស​មួយ​ចំនួន​ថា​ ទី១​ ការ​ប្រមូល​ព័ត៌មាន និង​សិក្សា​ការ​លេង​របស់​ដៃគូ​ឲ្យ​ល្អិត​បន្ទាប់​មក​រៀបចំ​ក្រុម​ថា​ត្រូវ​លេង​ដោយ​របៀប​ណា។​ ទី២​ ការ​រក្សា​កម្លាំង​ ទី៣​ ការ​ហ្វឹកហាត់​ល្បឿន​ ទី៤​ លេង​សាមគ្គី​គ្នា។​ កាល​ណា​កីឡាករ​មាន​ចំណុច​ទាំង​នេះ​អស់​ហើយ​នាំ​ឲ្យ​ម្នាក់ៗ​មាន​ទំនុក​ចិត្ត​ក្នុង​ការ​លេង​ឈាន​ទៅ​រក​ជ័យជម្នះ​បាន។​

អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​​

តំណាង​ក្រុម​បាល់ទាត់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​​ បន្ថែម​ទៀត​ថា​ តាម​ការ​សង្កេត​មើល​ការ​លេង​ខាង​អគ្គស្នងការដ្នាននគរបាលជាតិ​គឺ​លេង​ល្អ​ហើយ​លក្ខណៈ​បច្ចេកទេស​ ប៉ុន្តែ​ដោយ​វ័យ​ច្រើន​ៗ​ទៅ​ហើយ​មាន​បច្ចេកទេស​មិន​សូវ​មាន​កម្លាំង។​ ខាងក្រុម​លោក​ហាក់​មាន​ប្រៀប​ជាង​រឿង​កម្លាំង​ ល្បឿន​ និង​រៀបចំ​លេង​បច្ចេកទេស​ដូច​គ្នា។​

អគ្គស្នងការដ្នាននគរបាលជាតិ​

បញ្ជាក់​ដែរ​ថា​ ពាន​រង្វាន់​បាល់ទាត់​ក្រសួង​មហាផ្ទៃ​ លើកទី១​ បាន​បិទ​បញ្ចប់​ហើយ​កាល​ពី​ល្ងាច​ម្សិលមិញ​នេះ​ក្រោម​អធិបតីភាព​ឯកឧត្ដម​ ស​ សុខា។​ ក្រុម​បាល់ទាត់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្លាយ​ជា​ម្ចាស់​ពាន​រដូវកាល​ទី១​ នេះ​បន្ទាប់​ពី​យក​ឈ្នះ​អគ្គស្នងការដ្នាននគរបាលជាតិ។​ ពាន​រង្វាន់​របស់​ក្រសួង​មហាផ្ទៃ​នេះ​ក៏​មាន​ការ​ចូលរួម​ឧបត្ថម្ភ​ធំពី​ភេសជ្ជ:ប៉ូវ​កម្លាំង M-150 ដែល​លក់​ដាច់​លេខ១​ ពី​ប្រទេសថៃ​ មាន​គុណភាព​ល្អ​ រសជាតិ​ឆ្ងាញ់​សម្បូរ​ដោយ​វីតាមីន​ B3, B5, B6 និង​វីតាមីន B12 ទ្វេដង ជួយ​ដល់រាងកាយ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់