• 2024-03-22 12:54:50
  • បាល់ទាត់

Luis Enriqueថា​ចង់​ត្រលប់​ទៅ​ដឹកនាំ​ Barca វិញ​ប៉ុន្តែ​មិនមែន​ពេល​នេះ​ទេ​

  • 2024-03-22 12:54:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Luis Enrique បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​កាល​ពី​ពេលថ្មីៗ​នេះ​ថា​ លោក​មាន​ចំណាប់​អារម្មណ៍​ចង់​ទៅ​ដឹកនាំ​ក្លឹប​ Barcelona វិញ​នៅ​ថ្ងៃ​ណា​មួយ​ មិន​មែន​ពេល​នេះ​នោះ​ទេ​។

លោក​ Enrique បាន​និយាយថា​៖" សួរ​ថា​ចាប់អារម្មណ៍​ត្រលប់​ទៅ​ដឹកនាំ​ក្លឹប​ Barcelona វិញ​អត់​? ច្បាស់​ណាស់​ថ្ងៃ​ណា​មួយ​ ខ្ញុំ​ចង់​ត្រលប់​ទៅ​ដឹកនាំ​នៅ​ហ្នឹង​វិញ​ ព្រោះ​ថា​ Barca សំខាន់​ណាស់​ចំពោះ​ខ្ញុំ​ គ្រាន់​តែ​បើ​ទៅ​ដឹកនាំ​គឺ​មិន​មែន​ពេល​នេះ​នោះ​ទេ​ "។

លោក​បន្ត​ថា​៖" ព្រោះតែ​ខ្ញុំ​គោរព​កុងត្រា​របស់​ខ្ញុំ​ជា​មួយ​ PSG នៅ​ពេល​នេះ​។ យើង​មាន​គម្រោង​ជា​ច្រើន​ក្នុង​ការ​អភិវឌ្ឍ​ក្លឹប​នេះ​ អញ្ចឹង​ហើយ​ខ្ញុំ​មិន​ផ្ដាច់​កុងត្រា​នៅ​នេះ​នោះ​ទេ​ គ្មាន​ផ្លូវការ​ខ្ញុំ​ធ្វើ​អញ្ចឹង​ឡើយ​ "។

លោក​ Luis Enrique មាន​កុងត្រា​ជា​មួយ​ PSG រហូត​ដល់​ឆ្នាំ​២០២៥​ ដោយ​លោក​ធ្លាប់​ដឹកនាំ​ Barca កាល​ពី​ឆ្នាំ​២០១៤ ដល់​ឆ្នាំ​២០១៧៕

ប្រភព៖ Fabrizio Romano

អត្ថបទ៖ សេរី មង្គល

មតិយោបល់