• 2024-01-31 02:51:20
  • ប្រដាល់

ឈ្នះ​ស្ទើរ​គ្រប់​សមរភូមិ​ ប៉ុន្តែ​កីឡាករ​ ធឿន​ ធារ៉ា​ ថា​មិន​ទាន់​ល្អ​ដាច់​គេ​នៅ​កម្ពុជា​នោះ​ទេ​

  • 2024-01-31 02:51:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ដើម​កំណើត​ពី​ខេត្ត​ព្រៃវែង​ ធឿន​ ធារ៉ា​ ថា​បើ​ទោះ​ជា​បច្ចុប្បន្ន​នេះ​ឈ្នះ​ច្រើន​ស្ទើរ​គ្រប់​កម្មវិធី​ ស្ទើរ​គ្រប់​សង្វៀន​បែប​នេះ​ក្ដី​ ប៉ុន្តែ​សមត្ថភាព​ខ្លួន​មិន​ទាន់​ល្អ​ដាច់​គេ​នៅ​កម្ពុជា​ ឬ​ល្អ​ខ្លាំង​នោះ​ឡើយ។​

ធឿន ធារ៉ា (រូបភាពហ្វេសបុក ធារ៉ា)

ធឿន​ ធារ៉ា​ បាន​ឲ្យ​ដឹង​ថា​ តាម​ដែល​ម្ចាស់​កម្មវិធី​ប្រដាល់​មួយ​ចំនួន​លើក​ឡើង​ថា​ខ្លួន​ល្បី​ដល់​បរទេស​ មាន​គេ​ស្គាល់​ច្រើន​ពិសេស​ស្នៀត​កែង​ដ៏​​ប៉ិនប្រសព្វ​យ៉ាងណា​ក្ដី​ ប៉ុន្តែ​ខ្លួន​មិន​ទាន់​ពេញ​ចិត្ត​ និង​ទទួល​យក​ថា​ជា​កីឡាករ​ល្អ​ដាច់​គេ​នៅ​កម្ពុជា​នោះ​ទេ។​

ធឿន ធារ៉ា (រូបភាពហ្វេសបុក ធារ៉ា)

កូន​សិស្ស​លោក​ អេ​ ភូថង​ រូប​នេះ​បន្ថែម​ទៀត​ថា​ មែនទែន​ទៅ​គឺ​ខ្លួន​នៅ​មាន​ចំណុច​ខ្វះខាត​ដែល​ត្រូវ​បំពេញ​បន្ថែម​ទៀត។​ ចំណុច​ដែល​ខ្លួន​មើល​ឃើញ​ថា​ត្រូវ​បំពេញ​ ឬ​ពង្រឹង​នោះ​គឺ​កម្លាំង​ស៊ុហ្វ​តែ​ម្ដង​ ពោល​លុះត្រា​ណា​ឡើង​ប្រកួត​លែង​ហត់​ទើប​ហៅ​ថា​សមត្ថភាព​ល្អ​ខ្លាំង​ដល់​កម្រិត​កំពូល។​ យ៉ាងណា​ ធារ៉ា​ ក៏​បាន​សន្យា​ជា​មួយ​ប្រិយមិត្ត​ថា​ខ្លួន​នឹង​ខំប្រឹង​ប្រែង​បន្ត​ទៀត​ដើម្បី​ឡើង​ប្រកួត​ឲ្យ​ជក់ចិត្ត​ជូន​អ្នក​ទស្សនា​ ឬ​ប្រិយមិត្ត​ពេញ​ចិត្ត​រាល់​ការ​ប្រកួត​របស់​ខ្លួន​ម្ដងៗ។​

ធឿន ធារ៉ា (រូបភាពហ្វេសបុក ធារ៉ា)

បញ្ជាក់​ដែរ​ថា​ ធឿន​ ធារ៉ា​ ជា​កីឡាករ​កំពុង​ល្បីឈ្មោះ​នៅ​កម្ពុជា​ រូប​គេ​ឈរ​លំដាប់​កម្រិត​ A​ ហើយ​នៅ​ពេល​បច្ចុប្បន្ន​នេះ។​ ធារ៉ា​ កំពុង​មាន​អ្នក​គាំទ្រ​ច្រើន​រាល់​ពេល​ប្រកួត​ម្ដងៗ​គឺ​មាន​ទស្សនា​ច្រើន​ទាំង​នៅ​សង្វៀន​ផ្ទាល់​ និង​តាម​បណ្ដា​ញសង្គម។​ កូន​សិស្ស​លោក​ អេ​ ភូថង​ រូប​នេះ​តែងតែ​មាន​មុខ​ក្នុង​ការ​ប្រកួត​ធំៗ​ និង​មាន​តម្រូវ​ការ​ច្រើន​ពី​បណ្ដា​ស្ថានីយ​ទូរទស្សន៍​ក្នុង​ស្រុក​នា​ពេល​ឥលូវ​នេះ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់