• 2024-01-18 10:17:32
  • ប្រដាល់

សហព័ន្ធ​ប្រដាល់​សកល៖​ វគ្គ​បណ្ដុះបណ្ដាល​គ្រូ​បង្វឹក​ថ្នាក់​ជាតិ​ជា​ឱកាស​ពង្រឹង​បច្ចេកទេស​ថ្មីៗ​

  • 2024-01-18 10:17:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អគ្គលេខាធិការ​សហព័ន្ធ​ប្រដាល់​សកល​កម្ពុជា​ ថា​វគ្គ​បណ្ដុះបណ្ដាល​គ្រូ​បង្វឹក​ថ្នាក់​ជាតិ​ដែល​បញ្ចប់​ទៅ​នេះ​គឺ​មាន​សារសំខាន់​ចំពោះ​គ្រូ​បង្វឹក​តាម​បណ្ដា​ក្លឹប​ឲ្យ​ទទួល​បាន​ចំណេះដឹង​ និង​បច្ចេកទេស​ថ្មីៗ​ពី​ក្រៅ​ប្រទេស។​

រូបភាពសហព័ន្ធប្រដាល់សកល

ឯកឧត្ដម​ ប៊ុយ​ សុភ័ណ្ឌ​ អគ្គលេខាធិការ​សហព័ន្ធ​ប្រដាល់​សកល​ បាន​ឲ្យ​ដឹង​ថា​ វគ្គ​បណ្ដុះបណ្ដាល​ដែល​មាន​រយៈពេល​ ៤ថ្ងៃ​នេះ​គឺ​ល្អ​ និង​មាន​សំខាន់​ពិសេស​គ្រូ​ៗ​ដែល​ទើប​តែ​បញ្ជូន​កីឡាករ​ កីឡា​ការិនី​ មក​ប្រកួត​ជើងឯក​ថ្នាក់​ថ្មីៗ​នេះ។​

រូបភាពសហព័ន្ធប្រដាល់សកល

វគ្គ​នេះ​គឺ​បាន​បង្ហាត់​បង្ហាញ​ពី​ចំណេះដឹង​ថ្មីៗ​ បច្ចេកទេស​ថ្មី​ដែល​ប្រដាល់​សកល​លើ​ពិភពលោក​មាន​ការ​កែប្រែ​ និង​បច្ចេកទេស​ប្លែក​ថ្មី។​ ដូច្នេះ​ហើយ​សិក្ខាកាម​ដែល​ជា​គ្រូ​ៗ​មក​ចូលរួម​វគ្គ​នេះ​គឺ​មាន​ចំណេះ​ និង​ទទួល​បាន​បច្ចេកទេស​នេះ​ហើយ​អាច​យក​ទៅ​ចែក​រំលែក​ ឬ​បង្ហាត់​បង្រៀន​សិស្ស​បន្ត​ទៀត​បាន​ដើម្បី​បង្កើន​សមត្ថភាព​ឲ្យ​ខ្លាំង​ជាង​នេះ​ហើយ​ត្រៀម​ការ​ប្រកួត​ធំៗ​ជា​ច្រើន​នៅ​ក្នុង​ឆ្នាំ​២០២៤​ នេះ​បាន។​

រូបភាពសហព័ន្ធប្រដាល់សកល

បញ្ជាក់​ដែរ​ថា​ វគ្គ​បណ្ដុះបណ្ដាល​គ្រូ​បង្វឹក​ប្រដាល់​សកល​ថ្នាក់​ជាតិ​ ឆ្នាំ​២០២៤​ នេះ​ធ្វើ​ឡើង​រយៈពេល​ ៤​ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី១៥​ ដល់​ ១៨​ ខែ​មករា​ ឆ្នាំ​២០២៤​ នៅ​សាល​ហ្វឹកហាត់​ប្រដាល់​សកល​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ។​ សិក្ខាកាម​ចូលរួម​សរុប​ ២៥​នាក់​ ស្រី១នាក់​ មក​ពី​បណ្ដា​រាជធានី-ខេត្ត៕​

រូបភាពសហព័ន្ធប្រដាល់សកល

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទថ្មី