• 2024-01-11 10:00:00
  • ប្រដាល់

ទូរទស្សន៍ TOWN​ មាន​មហិច្ឆតា​ចង់​ឲ្យ​កីឡាករ​ខ្មែរ​ឈ្នះ​ខ្សែក្រវាត់​ពិភពលោក​ទាំង ​គុន​ខ្មែរ​ Kick Boxing MMA

  • 2024-01-11 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីប្រឹក្សា​ និង​ស្ថាបនិក​សង្វៀន​ TOWN ​បង្ហាញ​ពី​មហិច្ឆតា​ជំរុញ​ និង​លើកស្ទួយ​កីឡាករ​ខ្មែរ​ឲ្យ​ដល់​កម្រិត​កំពូល​ដូច​ជា​ឈ្នះ​ខ្សែក្រវាត់​ពិភពលោក​ គុន​ខ្មែរ​ Kick Boxing ​និង​ MMA ​ជា​ដើម។​

លោក​ TOMMY KIM​

លោក​ TOMMY KIM​ បាន​ឲ្យ​ដឹង​ថា​ នា​ពេល​កន្លង​ទៅ​កម្មវិធី​ប្រកួត​ធំៗ​ និង​ចម្រុះ​ជាតិសាសន៍​គឺ​ទូរទស្សន៍​ TOWN​ បង្កើត​ឲ្យ​មាន​ជា​បន្តបន្ទាប់។​ បន្ថែម​ពី​នេះ​ទៅ​ទៀត​គឺ​ឥលូវ​ឈាន​ដល់​ការ​ពង្រីក​ផ្សព្វផ្សាយ​ថ្មី​មួយ​ទៀត​ហើយ​គឺ​ការ​បង្កើត​ការ​ប្រកួត​ថ្មី​ GANZBERG KUN KHMER KUNG FU ដោយ​មាន​ផ្សាយ​រហូត​ដល់​ប្រទេស​ចិន​ឯណោះ។​

ក្រុមគុនខ្មែរ

ទីប្រឹក្សា​របស់​ TOWN​ រូប​នេះ​បញ្ជាក់​ច្បាស់​ៗ​ថា​មហិច្ឆតា​ស្ថានីយ​របស់​លោក​មិន​ត្រឹម​ផ្សព្វផ្សាយ​គុន​ខ្មែរ​លើ​ឆាក​អន្តរជាតិ​នោះ​ទេ​គឺ​ជំរុញ​កីឡាករ​គុន​ខ្មែរ​ឲ្យ​ខ្លាំង​ឈាន​ដល់​ឈ្នះ​ខ្សែក្រវាត់​កម្រិត​ពិភពលោក​ទាំង​ផ្នែក​គុន​ខ្មែរ​ MMA​ KICK BOXING​ ដូច​គ្នា។​ នៅ​ពេល​នេះ​ TOWN​ គឺ​ព្យាយាម​បង្កើត​ឲ្យ​មាន​ជា​ការ​ប្រកួត​ដើម្បី​បន្សាំ​បណ្ដើរៗ​ហើយ​ដែរ​ឈាន​ទៅ​សម្រេច​មហិច្ឆតា​ខាង​លើ។​

ទិដ្ឋភាពម្សិលមិញ

ការ​លើក​ឡើង​របស់​លោក​ TOMMY KIM​ នេះធ្វើ​ឡើង​កាល​ពី​ម្សិលមិញ​ក្នុង​ឱកាស​សន្និសីទ​សារព័ត៌មាន​ប្រកាស​ពី​កម្មវិធី​ប្រកួត​ថ្មី​ GANZBERG KUN KHMER KUNG FU​ នៅស្ថានីយ​ទូរទស្សន៍​ TOWN៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់