• 2024-01-10 14:47:32
  • ប្រដាល់

បើក​ទំព័រ​ថ្មី!​ TOWN ​សហការ​ជា​មួយ​ចិន​កុងហ្វូ​រៀបចំ​ការ​ប្រកួត​ធំ​ផ្សាយ​ផ្ទាល់​ដល់​ប្រទេស​ចិន​

  • 2024-01-10 14:47:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថានីយ​ទូរទស្សន៍​ TOWN​ បាន​ប្រកាស​កម្មវិធី​ប្រដាល់​ថ្មី​ GANZBERG KUN KHMER KUNG FU ​សហការ​ជា​មួយ​ភាគី​ចិន​ ប្រកួត​ថ្ងៃ​ទី១៩​ ខែ​មករា​ ឆ្នាំ​២០២៤​ មាន​ផ្សាយ​ផ្ទាល់​ទៅ​ទូរទស្សន៍​ Hainan TV ឯ​ប្រទេស​ចិន។​

លោក​ TOMMY KIM​ (ខាង​ឆ្វេងគេបង្អស់)

លោក​ TOMMY KIM​ តំណាង​ IPCC​ គុន​ខ្មែរ​ និង​ជា​ទីប្រឹក្សា​របស់​ទូរទស្សន៍​ TOWN ​ដែល​ជា​អ្នក​រួមចំណែក​បង្កើត​កម្មវិធី​ថ្មី​ GANZBERG KUN KHMER KUNG FU​​ ពិត​ជា​មាន​សេចក្ដី​មោទកភាព​ និង​រំភើប​ក្រៃលែង។​ នេះ​ជា​​ការ​បើក​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​ប្រដាល់​គុន​ខ្មែរ​ និង​ជា​ប្រវត្តិសាស្ត្រ​ថ្មី​ នៃ​កិច្ច​សហប្រតិបត្តិការ​រវាង​ស្ថានីយ​ទូរទស្សន៍​ TOWN និង​ Hainan Satellite TV​ របស់​ប្រទេស​ចិន​នៅ​ពេល​នេះ។​

លោក​ TOMMY KIM​ (ខាង​ឆ្វេងគេបង្អស់)

ព្រឹត្តិការណ៍​ប្រដាល់​ថ្មី​ខាង​លើ​នេះ​នឹង​ធ្វើ​ការ​ប្រកួត​នៅ​ថ្ងៃ​ទី១៩​ ខែ​មករា​ ឆ្នាំ​២០២៤​ នៅ​កំបូល​ រាជធានី​ភ្នំពេញ។​ ការ​ប្រកួត​នេះ​សរុប​មាន​៨​គូ​ ដោយ​ឡែក​ជើង​ខ្លាំង​ចិន​កុងហ្វូ​មក​ប្រកួត​ ៥នាក់​ជា​មួយ​អ្នក​លេង​គុន​ខ្មែរ​ និង​៣គូ​ទៀត​ជា​លក្ខណៈ​ម៉ារ៉ាតុន​មាន​ កម្ពុជា​ ថៃ​ អ៊ុយក្រែន​ និង​រុស្សី។ ​នៅ​ថ្ងៃ​ប្រកួត​នោះ​ដែរ​គឺ​នឹង​មាន​ការ​ផ្សាយ​ផ្ទាល់​ពី​កម្ពុជា​ទៅ​ប្រទេស​ចិន​ តាម​រយៈ​ទូរទស្សន៍​ Hainan Satellite TV។​

តំណាង​របស់​ TOWN ​អំពាវនាវ​ដល់​កីឡាករ​គុន​ខ្មែរ​ឲ្យ​ខំ​ប្រឹងប្រែង​ពង្រឹង​សមត្ថភាព​ឲ្យ​បាន​ល្អ​ ព្រោះ​ឱកាស​មាន​ហើយ​ក្នុង​ការ​បង្ហាញ​ថ្វីដៃ​ និង​ជួយ​ផ្សព្វផ្សាយ​ប្រដាល់​គុន​ខ្មែរ​ដល់​ឆាក​អន្តរជាតិ​បាន​ស្គាល់​កាន់​តែ​ច្បាស់​អំពី​ក្បាច់​គុន​បុរាណ​ដែល​ចារឹក​លើ​ប្រាសាទ​នានា។​

ទិដ្ឋភាពសន្និសីទសារព័ត៌មានថ្ងៃ​មិញ

លោក​ BRUON​ តំណាង​ GANZBERG លើក​ឡើង​ថា​ ឆ្នាំ​២០២៤​ នេះ​ក្រុមហ៊ុន​ត្រៀម​រួច​ហើយ​ក្នុង​ការ​ឧបត្ថម្ភ​គាំទ្រ​ប្រដាល់​គុន​ខ្មែរ​ឲ្យ​ដល់​កម្រិត​ពិភពលោក។​ កីឡាករ​គុន​ខ្មែរ​ពិត​ជា​មាន​សមត្ថភាព​ខ្លាំង​ និង​ល្អ​ដល់​កម្រិត​ពិភពលោក​ដែល​ទាំង​នេះ​ហើយ​សម​និង​អ្វី​ដែល​ពួកគេ​ទទួល​បាន​ការ​ជួយ​ជ្រោមជ្រែង​របស់​ GANZBER ​នា​ពេល​កន្លង​ទៅ។​ លោក​ផ្ទាល់​មាន​ការ​សប្បាយ​រីករាយ​ដែល​បាន​រួម​ចំណែក​ផ្សព្វផ្សាយ​គុន​ខ្មែរ​ឲ្យ​បណ្ដា​ប្រទេស​លើ​ពិភពលោក​បាន​ស្គាល់​ក្បាច់​គុន​ដ៏​ល្អ​មួយ​នេះ។​

ទិដ្ឋភាពសន្និសីទសារព័ត៌មានថ្ងៃ​មិញ

បញ្ជាក់​ដែរ​ថា​ GANZBERG KUN KHMER KUNG FU​ នេះ​ជា​ព្រឹត្តិការណ៍​ប្រដាល់​ថ្មី​របស់​ទូរទស្សន៍​ TOWN និង​ Hainan Satellite TV​ ដោយ​ផ្ដោត​លើ​ការ​ផ្សព្វផ្សាយ​គុន​ខ្មែរ​ទៅ​កាន់​ប្រទេស​ចិន។​ ការ​ប្រកួត​នេះ​គឺ​ទទួល​បាន​ការ​ឧបត្ថម្ភ​ពី​ GANZBERB៕​

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់