• 2023-12-30 02:05:06
  • ប្រដាល់

ប្រដាល់​សកល​កម្ពុជា​ បិទ​បញ្ចប់​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ខណៈ​ក្រសួង​ការពារ​ជាតិ​ ជាប់​លេខ១​

  • 2023-12-30 02:05:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​កីឡា​ប្រដាល់​សកល​កម្ពុជា​ បាន​ធ្វើ​ពិធី​បិទ​ការ​ប្រកួត​ថ្នាក់ជាតិ​ ២០២៣ ជា​ផ្លូវ​ការ​ហើយ​កាល​ពី​រសៀល​ថ្ងៃ​ទី២៩​ ខែ​ធ្នូ​ ឆ្នាំ​២០២៣​ ខណៈ​ចំណាត់​ថ្នាក់​លេខ១​ បាន​លើ​ក្រុម​ក្រសួង​ការពារជាតិ​ ឈ្នះ​មាស៣។​

រូបភាពសហព័ន្ធ

ឯកឧត្ដម​ ប៊ុយ​ សុភ័ណ្ឌ​ អគ្គលេខាធិការ​សហព័ន្ធ​ប្រដាល់​បាន​លើក​ឡើង​ថា​ ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ ឆ្នាំ​២០២៣​ នេះ​ដំណើរ​ចាប់​តាំង​ពី​ថ្ងៃ​ទី២៦​ ដល់​ ២៩​ ខែ​ធ្នូ​ ក្នុង​សាល​ហ្វឹកហាត់​ប្រដាល់​សកល​ជម្រើស​ជាតិ​នៃ​ពហុ​កីឡដ្ឋាន​ជាតិ។​

កីឡាករ​ចូលរួម​ប្រកួត​មាន​ចំនួន​ ៩៩​នាក់​ កីឡា​ការិនី​ ១១​នាក់​ សរុប​ ១១០នាក់​មក​ពី​ ២០​ក្លឹប​សមាគម​ រាជធានី-ខេត្ត។​ សរុប​វិញ្ញាសា​ទាំង​បុរស-នារី​ ៨​វិញ្ញាសា​ និង​សរុប​ការ​ប្រកួត​ ១០០​ការ​ប្រកួត​ដោយ​ប្រើ​រូបមន្ត​ប្រកួត​ជម្រុះ​រហូត​រក​ឃើញ​ម្ចាស់​មេដាយ។​

រូបភាពសហព័ន្ធ

បញ្ចាក់​ដែរ​ថា​ ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ប្រដាល់​សកល​នេះ​ចំណាក់ថ្នាក់​លេខ១​ បាន​លើ​ ក្រសួង​ការពារជាតិ​ មាស៣​ ប្រាក់១​ សំរឹទ្ធ១​ សរុប​៥គ្រឿង។​ លេខ២​ ក្លឹប​បញ្ជាការដ្ឋាន​កាំភ្លើងធំ​ មាស២ ប្រាក់២​ សំរឹទ្ធ១​ សរុប​៥គ្រឿង​ លេខ៣​ ក្លឹប​វិបុល​ដារិទ្ធ​ មាស១​ ប្រាក់១​ សរុប​២គ្រឿង៕​

ទិដ្ឋភាពបិទការ​ប្រកួត

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទថ្មី