
- 2023-11-23 03:41:05
- ប្រដាល់
សហព័ន្ធកីឡា Kick Boxing៖ បិទបញ្ចប់វគ្គបណ្ដុះបណ្ដាលចៅក្រមអាជ្ញាកណ្ដាលប្រចាំឆ្នាំ
- 2023-11-23 03:41:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សហព័ន្ធកីឡា Kick Boxing៖ បិទបញ្ចប់វគ្គបណ្ដុះបណ្ដាលចៅក្រមអាជ្ញាកណ្ដាលប្រចាំឆ្នាំ
ចន្លោះមិនឃើញ
សហព័ន្ធកីឡាប្រដាល់ Kick Boxing បានបិទបញ្ចប់វគ្គបណ្ដុះបណ្ដាលប្រចាំឆ្នាំរបស់ខ្លួនហើយក្រោយធ្វើឡើងអស់រយៈពេល ៣ថ្ងៃកន្លងទៅនេះ។
ឯកឧត្ដម ហេង សុឃន ប្រធានសហព័ន្ធ Kick Boxing បានឲ្យដឹងថា វគ្គបណ្ដុះបណ្ដាលនេះជាជំនួយឧបត្ថម្ភពីក្រសួងអប់រំ យុវជន និងកីឡា។ វគ្គបណ្ដុះបណ្ដាលនឹងជួយអភិវឌ្ឍន៍ផ្នែកធនធានមនុស្ស បច្ចេកទេស និងកិច្ចការរដ្ឋបាលឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។
វគ្គនេះដែរក៏ជាការពង្រឹងសមត្ថភាពបន្ថែមទៀតដែរត្រៀមសម្រាប់ព្រឹត្តិការណ៍ធំៗនៅពេលខាងមុខដូចជាការប្រកួតយុវជនអាស៊ី។ ឯកឧត្ដមក៏សូមថ្លែងអំណរគុណដល់រដ្ឋាភិបាល ក្រសួង ស្ថាប័នពាក់ព័ន្ធនានាដែលបានយកចិត្តទុកដាក់លើការអភិវឌ្ឍន៍វិស័យកីឡានៅកម្ពុជាឲ្យមានភាពរីកចម្រើនជាបន្តបន្ទាប់។
រំលឹកដែរថា វគ្គបណ្ដុះបណ្ដាលចៅក្រម អាជ្ញាកណ្ដាល របស់សហព័ន្ធប្រដាល់ Kick Boxing នេះធ្វើឡើងកាលពីថ្ងៃទី២០ ដល់ ២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសាលប្រជុំនាយកដ្ឋានកីឡា។ សិក្ខាកាមចូលរួមសរុប ៤៥ នាក់ក្នុងនោះនារីមាន ៥នាក់៕
SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB