- 2023-11-22 07:38:16
- ប្រដាល់
ឯកឧត្ដម វ៉ាត់ ចំរើន៖ សុបិនរបស់ពួកយើងគឺជំរុញគុនខ្មែរពីមួយដំណាក់កាលទៅមួយដំណាក់កាលឲ្យដល់ពិភពលោក
- 2023-11-22 07:38:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឯកឧត្ដម វ៉ាត់ ចំរើន៖ សុបិនរបស់ពួកយើងគឺជំរុញគុនខ្មែរពីមួយដំណាក់កាលទៅមួយដំណាក់កាលឲ្យដល់ពិភពលោក
ចន្លោះមិនឃើញ
រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ NOCC ឯកឧត្ដម វ៉ាត់ ចំរើន ថាសុបិនរបស់ខ្មែរគ្រប់រូបគឺចង់ជំរុញឲ្យគុនខ្មែរពីមួយដំណាក់កាលទៅមួយដំណាក់កាលដើម្បីឈានដល់កម្រិតពិភពលោក។
រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ខាងលើនេះបានលើកឡើងថា ការប្រកួតគុនខ្មែរជ្រើសរើសជើងឯកពិភពលោកដែលនឹងរៀបចំឡើងនៅសៀមរាបនេះគឺជាផ្នែកមួយក្នុងការជំរុញផ្សព្វផ្សាយប្រដាល់គុនខ្មែរទៅកាន់ពិភពលោក។ ដូច្នេះការរៀបចំព្រឹត្តិការណ៍នេះត្រូវតែទៀងទាត់បើទោះជាមានការលំបាកខ្លះៗក្ដី។
ឯកឧត្ដម វ៉ាត់ ចំរើន បានបន្ថែមទៀតថា សុបិនម្នាក់ៗដែលជាខ្មែរគឺសុទ្ធតែដូចគ្នាចង់រុញកីឡាគុនខ្មែរនេះឈានទៅការទទួលស្គាល់ដល់អូឡាំពិកពិភពលោកជាដើម។ យ៉ាងណាការជំរុញនេះគឺត្រូវមានការចូលរួមពីកីឡាករ កីឡាការិនី សហព័ន្ធ ថ្នាក់ដឹកនាំផ្នែកកីឡា និងមហាជនទើបឈានដល់ការជោគជ័យមួយនេះ។ កម្ពុជាបានសម្រេចហើយចំពោះជំហានដំបូងដោយការដាក់បញ្ចូលនៅព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ជំហានបន្តបន្ទាប់ទៀតគឺជំរុញឈានដល់អូឡាំពិកអាស៊ី និងកម្រិតពិភពលោកដែលនេះជាសុបិនមានឆន្ទៈពិតប្រាកដ។
រំលឹកដែរថា ព្រឹត្តិការណ៍នៃការប្រកួតគុនខ្មែរជ្រើសរើសជើងឯកពិភពលោកលើកទី៤ នេះនឹងធ្វើឡើងនៅថ្ងៃទី២៦ ដល់ ២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅតំបន់អង្គរ ក្នុងខេត្តសៀមរាប។ ដូច្នេះបើប្រិយមិត្តអ្នកគាំទ្រចង់ទស្សនាផ្ទាល់ដើម្បីលើកទឹកចិត្តកីឡាករ កីឡាការិនីអាចអញ្ជើញទៅបាន។ ការប្រកួតនេះមានការផ្សាយផ្ទាល់ពីទូរទស្សន៍ BTV ផងដែរ៕
SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB