• 2023-10-16 12:30:42
  • បាល់ទាត់

មក​ដឹង​តម្លៃ​ទិញ​ផ្ដាច់​ក្នុង​កុងត្រា​ថ្មី​របស់ Bruno Guimaraes

  • 2023-10-16 12:30:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ដើម​ខែ​តុលា​កន្លង​ទៅ ខ្សែ​បម្រើ Bruno Guimaraes ទើប​តែ​ចុះ​កុងត្រា​ថ្មី​រហូត​ដល់​ឆ្នាំ ២០២៨ ជាមួយ​ក្លឹប Newcastle United។

យោង​តាម​ការ​ចុះ​ផ្សាយ​របស់ Fabrizio Romano តម្លៃ​ទិញ​ផ្ដាច់​កុងត្រា​ថ្មី​របស់​ខ្សែ​បម្រើ​សញ្ជាតិ​ប្រេស៊ីល​វ័យ ២៥ ឆ្នាំ​នេះ គឺ​រហូត​ទៅ​ដល់ ១០០ លាន​ផោន។

ទោះ​ជា​យ៉ាង​ណា​ប្រភព​ដដែល​ មិន​បាន​បញ្ជាក់​ពី​ទំហំ​នៃ​ការ​កើន​ឡើង​នៃ​ប្រាក់​ឈ្នួល​របស់​កីឡាករ​រូប​នេះ​ក្នុង​កុងត្រា​ថ្មី​នេះ​ឡើយ។

Guimaraes បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​ឲ្យ Newcastle តាំង​ពី​ពេល​ចូល​រួម​លេង​ជាមួយ​ក្លឹប​កាល​ពី​ខែ​មករា ឆ្នាំ​២០២២។ កីឡាករ​លេង​សរុប ៦៧ ប្រកួត និង​ស៊ុត​ចូល ១១ គ្រាប់ ហើយ​ជា​ខ្សែ​បម្រើ​ការពារ​ដ៏​បង្គោល​របស់​ក្រុម។

ក្លឹប​អឺរ៉ុប​ធំៗ​មួយ​ចំនួន​ត្រូវ​បាន​មជ្ឈដ្ឋាន​មួយ​ចំនួន​រាយ​ការណ៍​ថា​បាន​ចាប់​អារម្មណ៍​ចង់​បាន Guimaraes ក្នុង​នោះ​ក៏​មាន​ Barcelona ផង​ដែរ៕

ប្រភព៖ Twitter ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់