• 2023-10-06 11:23:28
  • បាល់ទាត់

Eddie Howeថា​ បាន​ក្លាយ​ជា​អ្នកចាត់ការ​ Newcastle ជា​ការ​ផ្លាស់ប្ដូរ​ជីវិត​របស់​លោក​

  • 2023-10-06 11:23:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Eddie Howe បាន​និយាយ​ទៅ​កាន់​អ្នកសារព័ត៌មាន​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ បាន​ក្លាយ​ជា​អ្នកចាត់ការ​ក្លឹប​ Newcastle United ជា​ការ​ផ្លាស់​ប្ដូរ​ជីវិត​របស់​លោក​។

លោក​ Eddie បាន​និយាយ​ថា​៖" ខ្ញុំ​ដឹង​ថា​ពេល​ខ្ញុំ​មក​ធ្វើ​អ្នកចាត់ការ​ក្លឹប​ នៅ​ពេល​ដែល​ខាង​ក្លឹប​បាន​ដាក់​សំណើ​ចង់​បាន​ខ្ញុំ​គឺ​ខ្ញុំ​នឹង​ឆ្លើយ​យល់​ព្រម​ ពេល​នោះ​ហើយ​ជា​ពេល​ដែល​ផ្លាស់​ប្ដូរ​ជីវិត​របស់​ខ្ញុំ​។ សំណាង​ណាស់​ ដែល​ចាប់​តាំង​ពី​ដឹកនាំ​មក​គឺ​វា​មិន​អី​ដែរ​។ ខ្ញុំ​ពេល​ចិត្ត​នឹង​ការ​ដឹកនាំ​នេះ​គ្រប់​វិនាទី​ "។

លោក​បាន​បន្ត​ថា​៖" ខ្ញុំ​ធ្លាប់​បាន​និយាយ​តាំង​ពី​ខ្ញុំ​មក​ដល់​នេះ​គឺ​ខ្ញុំ​មាន​មោទនភាព​នឹង​ក្លាយ​ជា​អ្នកចាត់ការ​ក្លឹប​នេះ​។ នេះ​ជា​អារម្មណ៍​ដែល​ខ្ញុំ​តែង​តែ​មាន​រហូត​មក​នៅ​ទី​នេះ​ "។

Eddie Howe ដឹកនាំ​ Newcastle តាំង​ពី​ឆ្នាំ​២០២១ ដោយ​រដូវកាល​នេះ​ក្លឹប​នេះ​ឈរ​នៅ​ចំណាត់​ថ្នាក់​ទី​៤ ក្នុង​តារាង​ប្រកួត​ PL ហើយ​រដូវកាល​នេះ​កំពុង​ឈរ​នៅ​ចំណាត់​ថ្នាក់​ទី​៨ នៃ​តារាង​ប្រកួត​នេះ​៕

ប្រភព៖ Fotmob

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់