• 2023-10-03 13:32:34
  • បាល់ទាត់

Bruno នឹង​បន្ត​កុងត្រា​ជា​មួយ​ Newcastle រហូត​ដល់​ឆ្នាំ​២០២៨

  • 2023-10-03 13:32:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែបម្រើ​ Bruno Guimaraes នឹង​បន្ត​កុងត្រា​ថ្មី​ជា​មួយ​ក្លឹប​ Newcastle United រហូត​ដល់​ឆ្នាំ​២០២៨។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Fabrizio Romano នៅ​ក្នុង​ថ្ងៃ​នេះ​។

ភាគី​ Newcastle និង​ Bruno គឺ​ព្រមព្រៀង​រួចរាល់​អស់​ហើយ​ដោយ​នឹង​ធ្វើ​ការ​ប្រកាស​ផ្លូវការ​នៅ​ក្នុង​ពេល​ឆាប់ៗ​។

Newcastle បាន​ដាក់​តម្លៃ​ផ្ដាច់​កុងត្រា​កីឡាករ​នេះ​រហូត​ដល់​ ១០០លាន​អ៊ឺរ៉ូ​។

Bruno ទើប​មក​លេង​ឲ្យ​ Newcastle កាល​ពី​រដូវកាល​ឆ្នាំ​២០២២ កន្លង​ទៅ​នេះ​ដោយ​ចូល​លេង​បាន​ ២១ប្រកួត​ និង​ស៊ុត​ចូល​ ១៤គ្រាប់​៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់