• 2023-09-12 06:01:46
  • ប្រដាល់

អេដមីន គឹម សង់៖ បើ ឃីម បូរ៉ា ចង់សងសឹក ពេជ្រ សម្បត្តិ គួរបន្ថែម ២ចំណុច​នេះ​

  • 2023-09-12 06:01:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អេដមីន​ប្រដាល់​ល្បីឈ្មោះ​​ លោក​ គឹម​ សង់​ យល់​ឃើញ​ថា​ប្រសិន​បើ​កីឡាករ​ ឃីម​ បូរ៉ា​ ចង់​សងសឹក​លើ​ ពេជ្រ​ សម្បត្តិ​ នោះ​គួរ​បន្ថែម​២ចំណុច​នេះ​ ទី១​ កម្លាំង​ស៊ុហ្វ​ និង​ទី២​ ហ្វឹកហាត់​វ៉ៃ​កាត់​ ឬ​វ៉ៃ​ត្រង់​ឲ្យ​បាន​ច្រើន។​

អេដមីន​ គឹម​ សង់

ជំនួប​ការពារ​ និង​ដណ្ដើម​ខ្សែក្រវាត់​រវាង​ ឃីម​ បូរ៉ា​ និង​ ពេជ្រ​ សម្បត្តិ​ ធ្វើ​ឲ្យ​មហាជន​គាំទ្រ​ប្រដាល់​មាន​ការ​ពេញចិត្ត​ និង​បាន​ទស្សនា​ច្រើន​មែនទែន​លើ​ហ្វេសបុក។​ យ៉ាងណា​ការ​ប្រកួត​បាន​បញ្ចប់​ហើយ​លទ្ធផល​ក៏​មាន​ចាញ់​ឈ្នះ​រួច​ផង​ដែរ​គឺ​ សម្បត្តិ​ ជា​អ្នក​គ្រង់​ខ្សែក្រវាត់​២​គ្រឿង​របស់​សង្វៀន​ ទទក​ អប​ដោយ​ទឹកប្រាក់​ ១,៨៨៩​ ដុល្លារ។​

សម្បត្តិ និង​ បូរ៉ា
រូបភាពហ្វេសបុក សម្បត្តិ

អេដមីន​ គឹម​ សង់​ បាន​បង្ហាញ​ការ​យល់​ឃើញ​ថា​គូ​នេះ​ប្រសិន​បើ​មាន​ការ​សងសឹក​ពិសេស​គឺ​កីឡាករ​ ឃីម​ បូរ៉ា​ គួរ​ហ្វឹកហាត់​ ឬ​ពង្រឹង​សមត្ថភាព​បន្ថែម​ទៀត​ដូច​ខាង​ក្រោម៖​

ទី១ កម្លាំង​ស៊ុហ្វ៖​ ការប្រកួត៥ទឹកកន្លងទៅ​សាច់​វ៉ៃ​គឺ​ ឃីម បូរ៉ា ​វ៉ៃចូល​ច្រើន​ជាង​ និង​ចំ​គោលដៅ​ ប៉ុន្តែ​មិន​អាច​ធ្វើ​អ្វី​ សម្បត្តិ​ បាន។​ ចំពោះ​ ពេជ្រ​ សម្បត្តិ វិញ​បាន​វ៉ៃ​ឲ្យ​អាជ្ញាកណ្ដាល​រាប់​ដល់​៨​លើ​ ឃីម បូរ៉ា នៅ​ទឹក៤​ ខណៈ​ទឹក៥ ប្អូន​ប្រុស​របស់​ ឌីម៉ា​ ចង់​អស់​សឹងតែ​ទប់​ សម្បត្តិ មិន​ចង់​ជាប់​ម្តងៗ។​ ហេតុផល​នេះ​ហើយ​រឿង​កម្លាំង​គឺ​សំខាន់​សម្រាប់​រូប​គេ​គួរ​តែ​ហ្វឹកហាត់​ទ្វេដង​ជាង​មុន។​

សម្បត្តិ ពេលឈ្នះខ្សែក្រវាត់១គ្រឿង​ទៀត (រូបភាពទទក)

ទី២ ហ្វឹកហាត់​ចាំ​វ៉ៃ​កាត់​ និង​វ៉ៃ​ត្រង់ៗ៖​ បូរ៉ា វ៉ៃ​បាន​ល្អ​ទាំង​ក្បាច់​បុក​ចូល​ និង​ការ​ចាំ​ត្រង​ ប៉ុន្តែ​កាល​នោះ​គឺ​រូប​គេ​ជ្រើស​យក​ការ​វ៉ៃ​បុក​ផង​ និង​ថយ​ផង។​ ប្រសិន​បើ​រូប​គេ​ចាំ​តែ​ត្រង​អាច​ទទួល​បាន​លទ្ធផល​ល្អ​ជាង​នេះ​ ព្រោះ​កម្លាំង​ បូរ៉ា​ ខ្សោយ​ជាង​ សម្បត្តិ។​ ស្នៀត​បោះ​ជង្គង់​របស់​រូប​គេ​ធ្វើ​ឲ្យ​ ពេជ្រ​ សម្បត្តិ​ ចង់​យ៉ាប់​ម្ដងៗ​ទៅ​ហើយ​ ដូច្នេះ​បើប៉ះ​គ្នា​លើក​ក្រោយ​ទៀត​គួរ​ថយ​ទប់​ហើយ​វ៉ៃ​បក​ទៅ​វិញ។​

បញ្ជាក់​ដែរ​ថា​ ជំនួប​លើក​ទី១​ រវាង​ ឃីម​ បូរ៉ា​ និង​ ពេជ្រ​ សម្បត្តិ​ គឺ​ធ្វើ​ឡើង​នៅ​សង្វៀន​ ទទក​ កាល​ពី​ថ្ងៃ​ទី៣​ ខែ​កញ្ញា​ ឆ្នាំ​២០២៣។​ លទ្ធផល​គឺ​កីឡាករ​ ពេជ្រ​ សម្បត្តិ​ ឈ្នះ​ពិន្ទុ​លើ​ ឃីម​ បូរ៉ា​ ទទួល​បាន​ខ្សែក្រវាត់​ ទទក​ ១គ្រឿង​ទៀត​ អម​ដោយ​ប្រាក់​រង្វាន់​ ១,៨៨៩​ ដុល្លារ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី