• 2023-07-04 12:51:37
  • បាល់ទាត់

ហេតុអ្វី​កីឡាករ​បាល់ទាត់​ល្បី​ៗ​ចូល​ចិត្ត​រុំ​ស្គុត​ស​នៅ​ក​ដៃ?

  • 2023-07-04 12:51:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​បាល់ទាត់​ល្បី​ៗ​ឈ្មោះ​ជា​ច្រើន​ ឬ​កីឡាករ​ជា​ច្រើន​លេង​នៅ​លីគ​កំពូល​ធំ​ៗ​ ត្រូវ​បាន​សង្កេត​ឃើញ​ថា​ចូល​ចិត្ត​រុំ​ស្គុត​ស​នៅ​ក​ដៃ។ ហេតុអ្វី​បាន​ជា​មាន​និន្នាការ​បែប​នេះ?

បើ​តាម​យោបល់​របស់​សារព័ត៌មាន Goal ហេតុ​ផល​មួយ​ចំនួន​ខាង​ក្រោម​ដែល​នាំ​មាន​ការ​ពេញ​និយម​ដូច្នេះ។

ហេតុ​ផល​ទី​មួយ គឺ​ដើម្បី​ការពារ​ក​ដៃ​របស់​កីឡាករ​ពី​របួស។ ក្នុង​ការ​លេង​បាល់ទាត់​អាជីព ការ​ប្រជែង​ដោយ​ប្រើ​កម្លាំង​បាយ គឺ​កើត​មាន​ឡើង​ជា​ញឹកញាប់ ហើយ​តំបន់​ក​ដៃ​នេះ គឺ​ងាយ​នឹង​របួស​ណាស់ នៅ​ពេល​ប៉ះ​ទង្គិច ឬ​ដួល។ ហេតុ​ដូច​នេះ ការ​ប្រើ​ស្គុត​ស​គឺ​ជួយ​បាន​មួយ​ចំណែក​ក្នុង​ការ​បង្ការ​មិន​ឲ្យ​របួស​ជា​ពិសេស​តំបន់​ក​ដៃ។ ស្គុត​ស​ទាំង​នោះ មិន​មែន​ជា​ស្គុត​ធម្មតា​នោះ​ឡើយ តែ​ជា​ស្គុត​កីឡា​ដែល​មាន​គុណភាព ហើយ​ស្តង់​ដា​សុខភាព​ត្រឹមត្រូវ។ សូម្បី​តែ​រុំ​មិន​មែន​ចេះ​តែ​រុំ​នោះ​ទេ គឺ​មាន​របៀប​បច្ចេកទេស​ក្នុង​ការ​រុំ ពោល​គឺ​មិន​ត្រូវ​តឹង ឬ​ធូរ​ពេក។

ហេតុ​ផល​ទី​ពីរ គឺ​កីឡាករ​ខ្លះ​រុំ​ស្គុត​ស ដើម្បី​សំណាង​ល្អ។ កីឡាករ​មួយ​ចំនួន​យល់​ថា​ការ​រុំ​ស្គុត​ស​ជួយ​បន្ទូរ​អារម្មណ៍​តានតឹង ហើយ​ជួយ​ឲ្យ​កើន​ទម្រង់​លេង​ក្នុង​ពេល​ប្រកួត។

ហេតុ​ផល​ទី​បី គឺ​កីឡាករ​ខ្លះ​ចូល​ចិត្ត​ស្ទីល​រុំ​ស្គុត​បែប​នេះ ពី​ព្រោះ​ពួក​គេ​ចូល​ចិត្ត​បែប​នេះ ដោយ​ពួកយល់ឃើញទៅ​ថាធ្វើដូច្នេះ​ស្អាត ឬ​សង្ហា​ជា​ដើម៕

ប្រភព៖ Goal អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី