• 2023-05-10 07:52:47
  • ប្រដាល់

ទូច​ ដេវីត៖​ ខ្ញុំ​ឃើញ​ខ្មែរ​ចាញ់​ច្រើន​ពេក​ឈឺ​ចិត្ត​ មហិច្ឆតា​ចង់​សងសឹក​វិញ​

  • 2023-05-10 07:52:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ ទូច​ ដេវីត​ ថា​ការ​សម្រុក​វ៉ៃ​ដៃគូ​តាំង​ពី​ចាប់​ផ្ដើម​ទឹកទី១​ កាលពីថ្ងៃទី៨​ ខែឧសភា គឺ​បំណង​ធំ​នោះ​ចង់​វ៉ៃ​សងសឹក​ជូន​មិត្ត​រួម​ជាតិ​ដែល​ចាញ់​ច្រើន​នៅ​ព្រឹត្តិការណ៍​ស៊ីហ្គេម​ លើកទី៣២​ ដែល​កម្ពុជា​ម្ចាស់​ផ្ទះ​នេះ។​

ទូច ដេវីត (ក្រហម)

ទូច​ ដេវីត​ បាន​ឲ្យ​ដឹង​ថា​ ប៉ុន្មាន​ថ្ងៃ​នេះ​គឺ​កីឡាករ​កម្ពុជា​ផ្នែក​ប្រដាល់​សកល​នេះ​ចាញ់​ចង់​អស់​ទៅ​ហើយ​ ដូច្នេះ​ឃើញ​ចាញ់​ច្រើន​បែប​នេះ​ឈឺ​ចិត្ត​ខ្លាំង​ណាស់​ និង​ចង់​សងសឹក​ជូន​មិត្ត​រួម​ជាតិ​វិញ។​ ហេតុ​នេះ​ហើយ​ទើប​មហិច្ឆតា​ចង់​ឈ្នះ​ចូល​វ៉ៃ​តាំង​ពី​ដើម​ទឹកទី១​ តែ​ម្ដង​ទៅ។​

កីឡាករ ទូច ដេវីត

ចំពោះ​សមត្ថភាព​កីឡាករ​ឡាវ​ដែល​ជា​ដៃគូ​ម្សិលមិញ​គឺ​ល្អ​ និង​រហ័ស​ចេញ​ចូល​បាន​លឿន។​ ប៉ុន្តែ​កីឡាករ​ឡាវ​នេះ​ចាញ់​វ៉ៃ​របស់​ខ្លួន​ ដូច្នេះ​ហើយ​ទើប​រូប​គេ​ព្យាយាម​គេច​ចេញ​ការ​វ៉ៃ​ពោះ។​ ដោយ​សារ​តែ​ខ្លួន​បាន​ចាប់​ក្បាច់​ និង​ជំហរ​របស់​ដៃគូ​បាន​និង​ត្រៀម​ឆក់​ម៉ាត់​ធ្វើ​ឲ្យ​ដៃគូ​សន្លប់​តែ​ម្ដង។​

កីឡាករ ទូច ដេវីត និង​គ្រូ

បញ្ជាក់​ដែរ​ថា​ កីឡាករ​កម្ពុជា​ ទូច​ ដេវីត​ ថ្ងៃទី៨ ខែ​ឧសភា​ ២០២៣ បាន​ផ្ដួល​កីឡាករ​ឡាវ​ Thongninh Xayyaseng ឲ្យ​សន្លប់​នៅ​ទឹក​ទី២​ នៃ​ព្រឹត្តិការណ៍​ស៊ីហ្គេម​ លើក​ទី៣២​ នៅ​កម្ពុជា។​ រូប​គេ​បាន​ឡើង​ទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ហើយ​ដោយ​ត្រូវ​ប៉ះ​កីឡាករ​ហ្វីលីពីន​ Paul Julyfer។​ ពួកគេ​នឹង​ប្រកួត​នៅ​ថ្ងៃ​ទី១១​ ខែ​ឧសភា​ ២០២៣​ នៅ​សាល​ OCIC៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី