• 2023-05-05 05:39:52
  • ប្រដាល់

​សែន ច័ន្ទរិទ្ធីគុន ចេញ​វ៉ៃ​តំណាង​គុន​ខ្មែរ​នៅ​ម៉ាឡេស៊ី ​ជឿ​ជាក់​ឈ្នះ​១០០%​

  • 2023-05-05 05:39:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ប្រដាល់​គុនខ្មែរ​ ធីអាហ្គូ ដែល​មាន​ឈ្មោះ​ខ្មែរ​ សែន ច័ន្ទវិទ្ធីគុន ​នៃ​ក្លិប​ប្រដាល់​គុនខ្មែរ​ពិភព​លោក​របស់​លោក​ឧកញ៉ា ស្រី ចាន់ថន ​មាន​ជំនឿ​ចិត្ត​រហូត​ដល់​១០០%​ ក្នុង​ការ​ចេញ​ទៅ​ប្រកួត​អន្តរ​ជាតិ​ នៅ​ប្រទេស​ម៉ាឡេស៊ី​ Maythai International Championship​ ជួបកីឡាករថៃ​ Wanmuhamad Kitiyamart ។

នៅក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ​នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ​កីឡាករ​គុន​ខ្មែរ ដែល​ទើបទទួលបានសញ្ជាតិខ្មែរ​ជាផ្លូវការ​កាល​ពី​ពេលកន្លង​មក​នេះ​បាន​បង្ហាញ​ក្តី​រីករាយ​ជា​ខ្លាំង ក្នុង​ការ​ចេញទៅប្រកួតអន្តរជាតិ ​នៅប្រទេសម៉ាឡេស៊ី លើកនេះ។ ​សែន ច័ន្ទវិទ្ធីគុន ​និយាយថា ខ្លួន​បាន​សិក្សា​មើល​បច្ចេកទេស​ប្រកួត​របស់​ខ្លួន ​ដើម្បី​ស្វែងរកឱកាស​ដណ្តើម​ជ័យជម្នះ​សម្រាប់​ជាតិ​ខ្មែរ។​ សែន ច័ន្ទវិទ្ធីគុន បានបង្ហាញការប្តេជ្ញាចិត្តយ៉ាងមុតមាំថា ខ្លួននឹង​ប្រឹងប្រែងដណ្តើម​ជ័យ​ជម្នះ​ក្នុង​ការ​ប្រកួត​អន្តរជាតិមួយនេះ​ឲ្យទាល់តែបាន​ ដើម្បីកិត្តិយសជាតិ និងបង្ហាញ​ពីវិស័យកីឡា​ប្រ​ដាល់​គុន​ខ្មែរ ​ជាពិសេសគឺតំណាងឲ្យប្រជាជនខ្មែរជាង១៦លាននាក់ ដែល​ឈរនៅ​ក្រោយ​ខ្នង​របស់​លោក។

គួរបញ្ជាក់ថា​ ក្លិបប្រដាល់គុនខ្មែរពិភពលោករបស់លោកឧកញ៉ា ស្រី ចាន់ថន កំពុង​ប្រឹងប្រែង​ផ្សព្វផ្សាយ និងអភិវឌ្ឍប្រដាល់គុនខ្មែរទៅកាន់ពិភពលោកឲ្យ ប្រដាល់​គុនខ្មែរ​កាន់តែ​ល្បីល្បាញ​បន្ថែម​ទៀត។ ​ស្រប​ពេល សែន ច័ន្ទវិទ្ធីគុន ​នេះ ទើប​ទទួល​បាន​សញ្ជាតិ​ខ្មែរ ​និង​ចេញ​វាយ​តំណាង​គុន​ខ្មែរ​ដំបូង​កាល​នៅ​អាល្លឺម៉ង់ ដោយ​យក​ឈ្នះ​កីឡាករ​អង់គ្លេស៕ ​

អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់
អត្ថបទពេញនិយម