• 2023-05-02 13:11:21
  • បាល់ទាត់

Mourinho បដិសេធ​ឱកាស​ត្រលប់​ទៅ​ដឹក​នាំ Chelsea វិញ

  • 2023-05-02 13:11:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Jose Mourinho បដិសេធ​ឱកាស​ត្រលប់​ទៅ​ដឹកនាំ Chelsea វិញ។

យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Goal ក្លឹប Chelsea ចង់​បាន​លោក Mourinho ត្រលប់​មក​ដឹកនាំ​ Chelsea វិញ ហើយ​លោក​គឺ​ជា​បេក្ខភាព​នាំ​មុខ​ក្នុង​ការ​ប្រជែង​យក​តំណែង​អ្នក​ចាត់​ការ​ថ្មី​របស់​ក្លឹប។ ទោះ​ជា​យ៉ាង​ណា ភាគី​លោក Mourinho បាន​បដិសេធ​ឱកាស​នេះ ដោយ​យក​មូល​ហេតុ​​ថា​លោក​ចង់​បន្ត​នៅ​ដឹកនាំ​ក្លឹប Roma។

លោក Mourinho នឹង​ចប់​កុងត្រា​ជាមួយ Roma នៅ​ឆ្នាំ ២០២៤ ហើយ​ត្រូវ​បាន​រាយការណ៍​ថា ក្លឹប​ និង​ក្រុម​ជម្រើស​ជាតិ​ធំៗ ចង់​បាន​រួម​មាន PSG និង​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​ជា​ដើម។

Mourinho ធ្លាប់​ដឹកនាំ​តោ​ខៀវ​ចំនួន ២ លើក​រួច​មក​ហើយ ក្នុង​នោះ​លើក​ទី​មួយ​ពី​ឆ្នាំ ២០០៤ ដល់ ២០០៧ និង​លើក​ទី​ពីរ​ពី​ឆ្នាំ ២០១៣ ដល់ ២០១៥ ហើយ​ជួយ​ក្លឹប​ឈ្នះ Premier League ៣ ដង៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់