• 2023-05-02 03:51:23
  • ប្រដាល់

អេលីត សាន់ សរសើរ វ៉ាន់ថង ​មុន​ប៉ះ​គ្នា​យក​ខ្សែ​ក្រវាត់ NNP ​ប្រាក់​រង្វាន់​១​ម៉ឺន​ដុល្លារ​

  • 2023-05-02 03:51:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អេលីត សាន់ ​បាន​ក្លាយ​ជា​បេក្ខភាព​ឡើង​ទៅ​ប៉ះ​កីឡាករ ឈុត សេរីវ៉ាន់ថង ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ដណ្ដើម​ខ្សែ​ក្រវ៉ាត់​មរតក​គុន​ខ្មែរ NNP ​ហើយ ​ក្រោយ​ពី​យក​ឈ្នះ​លើ​កីឡាករ វ៉ាន់ វឿន ​នៅ​ទឹក​ទី​១។

​នៅ​យប់មិញ​នេះ អេលីត សាន់ ធ្វើ​បាន​ល្អ​មែនទែន ​ដោយ​យក​ឈ្នះ​លើ​ពុធ សំបូរ ដោយ​ទាត់​ឱ្យ​ខូច​ជើង​នៅ​ទឹក​ទី​២។ ខណៈ​ដែល​ឡើង​ទៅ​ប៉ះ វ៉ាន់ វឿន ​ទៀត ​កូន​សិស្ស​របស់​លោក​គ្រូ ស៊ន អេលីត នៅ​តែ​ធ្វើ​បាន​ល្អ​ដដែល។ ដោយ​រូបគេ​បាន​ទាត់​ឱ្យ វឿន ​ខូច​ជើង​តាំង​ពី​ដើម​ទឹក​ទី​មួយ​ម្ល៉េះ ​ដោយ​យក​ឈ្នះ​លើ​ការ​ប្រកួត​នេះ​លឿន​មែនទែន។ ទទួល​បាន​ពាន​មួយ ​និង​ឱកាស​ឡើង​ទៅ​វាយ​ខ្សែ​ក្រវាត់ ​អេលីត សាន់ សប្បាយ​ចិត្ត​មែនទែន ​និង​អះអាង​ថា​បន្ដ​ខំ​ហ្វឹកហាត់​ត្រៀម​ប្រកួត​យក​ខ្សែ​ក្រវ៉ាត់​។

​អេលីត សាន់ ​បាន​និយាយ​ក្រោយ​ចប់​ការ​ប្រកួត​នៅ​យប់មិញ​នេះ​ថា​៖ “វ៉ាន់ថង ​មួយ​រយៈ​នេះ​ល្អ​ខ្លាំង​មែនទែន។ គាត់​ផ្លាស់​ទី​លឿន ​ចេញ​ចូល​លឿន វាយ​ញ៉ាប់​ជាង​ខ្ញុំ។ តែ​យ៉ាង​ណា ​ខ្ញុំ​នឹង​ខិតខំ ​ប្រឹង​ចាប់​ចំណុច​ខ្សោយ​គាត់​ឱ្យ​បាន​។ វ៉ាន់ថង ​គាត់​ជា​កីឡាករ​ធន់ ​និង​វាយ​ល្អ។ ខ្ញុំ​នឹង​ប្រឹង​ហ្វឹកហាត់​បន្ដ​ទៀត ដើម្បី​ប្រកួត​ដណ្ដើម​ខ្សែ​ក្រវាត់ NNP ”។

​ខ្សែក្រវាត់ ​មរតកគុនខ្មែរ​ NNP ​មាន​ប្រាក់​រង្វាន់​សរុប​ដល់​ទៅ​១​ម៉ឺន​ដុល្លារ ​និង​មាស​២​តំឡឹង​ថែម​ទៀត។ ​ការ​ប្រកួត​នោះ​នឹង​ជក់​ចិត្ត​មិន​ខាន ព្រោះ​ទាំង អេលីត សាន់ ​និង វ៉ាន់ថង សុទ្ធ​តែ​ជា​កីឡាករ​ឆ្នើម​ផុត​លេខ​នៅ​កម្ពុជា​ហើយ៕

អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់