• 2023-04-26 11:48:51
  • បាល់ទាត់

គ្រូ​ Real សុំទោស​អ្នក​គាំទ្រ ចំពោះ​ការ​ចាញ់​ប្រកួត​យប់​មិញ

  • 2023-04-26 11:48:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់​ការ​ក្លឹប Real Madrid លោក Carlo Ancelotti បាន​សុំទោស​អ្នក​គាំទ្រ​ចំពោះ​ការ​ចាញ់​ប្រកួត​ក្រោម​ថ្វី​ជើង​ក្លឹប Girona ក្នុង​លទ្ធផល ៤-២ កាល​ពី​យប់​មិញ។

លោក Ancelotti បាន​ធ្វើ​ការ​សុំទោស​អ្នក​គាំទ្រ Real ចំពោះ​ការ​ចាញ់​មួយ​នេះ។ លោក​ និង​ក្រុម​ Real ពិត​ជា​មាន​ការ​ឈឺ​ចាប់​ចំពោះ​លទ្ធផល​នៃ​ប្រកួត​មួយ​នេះ។

ទោះ​ជា​យ៉ាង​ណា អ្នក​ចាត់​ការ​សញ្ជាតិ​អ៊ីតាលី​បង្ហាញ​សុទិដ្ឋិនិយម​ថា Real Madrid នឹង​ធ្វើ​បាន​ល្អ​ក្នុង​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ Copa del Rey និង​វគ្គ​ពាក់កណ្ដាលផ្ដាច់ព្រ័ត្រ​នៃ​កម្មវិធី UCL នា​ពេល​ខាង​មុខ។

Real ហាក់​ធ្លាក់​ទម្រង់​លេង​ក្នុង​លីគ La Liga ក្នុង​រដូវ​កាល​នេះ។ ក្រុម​អធិរាជ​ស​កំពុង​ឈរ​លេខ ២ មាន​៦៥ ពិន្ទុ តាម​ក្រោយ​ក្លឹប Barcelona ដែល​កំពុង​ឈរ​កំពូល​តារាង​ហើយ​មាន ៧៦ ពិន្ទុ ដោយ​មាន​មួយ​ប្រកួត​ក្នុង​ដៃ៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់