• 2023-04-03 04:11:53
  • ប្រដាល់

គុន​ល្បុក្កតោ ​កំពុង​ល្បី ​អន្ដរជាតិ ​និង​ក្នុង​តំបន់​កំពុង​សម្រុក​ហ្វឹកហាត់​

  • 2023-04-03 04:11:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្បាច់​គុន​ល្បុក្កតោ ​ជា​កីឡា​កំពុង​ពេញ​និយម​សម្រាប់​ប្រជាជន​កម្ពុជា ​ហើយ​វា​ក៏​កំពុង​​សាយភាយ​ទៅ​កាន់​បណ្ដា​ប្រទេស​ក្នុង​តំបន់ ​ដែល​ពេញ​ចិត្ត ​និង​ចង់​មក​ហ្វឹកហាត់​ឱ្យ​ស្គាល់​ច្បាស់​ផង​ដែរ។

​ឯកឧត្តមបណ្ឌិត​សភាចារ្យ ​ច័ន្ទ សារុន ​ប្រធាន​សហព័ន្ធ​កីឡា​គុនល្បុក្កតោ​កម្ពុជា​៖ “ក្នុង​នាម​សហព័ន្ធ​ល្បុក្កតោ​កម្ពុជា​ និង​ក្នុង​នាម​ខ្លួន​ខ្ញុំ​ផ្ទាល់​ ខ្ញុំពិតជាមានក្ដីរីករាយក្រៃលែង ដែលបានចូលរួមជាអធិបតី ក្នុង​ការ​ប្រកាស​បើក​ការ​ប្រកួត​កីឡាគុនល្បុក្កតោជើងឯក​អាស៊ីអាគ្នេយ៍ ជាលើកទី១ ដែលធ្វើឡើង នៅ​ទឹក​ដី​កម្ពុជា។ គុនល្បុក្កតោ ជាប្រភេទកីឡាដ៏ចំណាស់មួយរបស់ខ្មែរ ដែលពេលនេះ បាន​នឹង​កំពុង​វិវឌ្ឍ​ខ្លួន​ទៅជាកីឡាមួយប្រភេទ ដែលអាចឱ្យ​មនុស្សទាំងអស់ បានចូលរួមហាត់ និងប្រកួត ទាំង​កម្រិត​ថ្នាក់ក្នុងតំបន់ និងអន្តរជាតិ”។

ការប្រកួតកីឡា​គុនល្បុក្កតោជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ​២០២៣​នេះ គឺរៀបចំឡើងចាប់ពីថ្ងៃទី៣០ ខែមីនា ដល់ថ្ងៃទី ៣ ខែមេសា ឆ្នាំ២០២៣ នៅក្នុងសាល​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ ដោយមានប្រទេសចូលរួមប្រកួតប្រជែងចំនួន៤ គឺ មានវៀតណាម, ឡាវ ហ្វីលីពីន និង កម្ពុជាជាម្ចាស់ផ្ទះ។

​ការ​ប្រកួត​ជ្រើសរើស​ជើង​ឯកគុនល្បុក្កតោ​លើកទី១នេះ​ គ្រាន់​តែជាចំណុចចាប់ផ្ដើមមួយប៉ុណ្ណោះ ហើយ​ប្រាកដ​ណាស់​ ដោយមានការចូលរួមដោយស្មោះសរ ពីបណ្ដាប្រទេសជាសមាជិក រួម​ជាមួយ​កម្ពុជា ​នឹងជំរុញប្រភេទកីឡាមួយនេះ ឱ្យ​កាន់តែមានសក្ដានុពលបន្ថែមទៀត ក្នុងឆាកជាតិ និង​ឆាកអន្តរជាតិ៕

អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់