• 2023-02-27 00:15:00
  • ប្រដាល់

លេង​ធំ​គុន​ខ្មែរ​អលស្តារ​វគ្គ៦​ ពេជ្រ​ សម្បត្តិ​ បូរ៉ា​ សុខហ៊ុច​ បើ​ឈ្នះ​ដៃគូ​នឹង​ទទួល​​ ១,០០០​$​ បន្ថែម​

  • 2023-02-27 00:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គុន​ខ្មែរ​អលស្តារ​វគ្គ​៦ ​លេង​កាន់​តែ​ធំ​កីឡាករ​៣រូប​រួម​មាន​ ពេជ្រ​ សម្បត្តិ​ ឃីម​ បូរ៉ា​ និង​ អេលីត​ សុខហ៊ុច​ ប្រសិន​បើ​អាច​យក​ឈ្នះ​ដៃគូ​របស់​ខ្លួន​នៅ​ល្ងាច​នេះ​នឹង​ទទួល​បាន​ប្រាក់​លើក​ទឹកចិត្ត​ ១,០០០​$ ​បន្ថែម​លើ​តម្លៃ។​

លោក ស៊ន​ អេលីត

លោក​ ស៊ន​ អេលីត​ ម្ចាស់​កម្មវិធី​គុន​ខ្មែរ​អលស្តារ​បាន​ឲ្យ​ដឹង​ថា​ ដើម្បី​ជា​ការ​លើក​ទឹកចិត្ត​ និង​ជំរុញ​ដល់​ការ​ប្រកួត​ឲ្យ​រឹតតែ​ជក់ចិត្ត​ទៀត​នោះ​គឺ​លោក​នឹង​ឧបត្ថម្ភ​កីឡាករ​៣រូប​រួម​មាន​ ពេជ្រ​ សម្បត្តិ​ ឃីម​ បូរ៉ា​ និង​ សុខហ៊ុច​ ឲ្យ​តែ​ឈ្នះ​ដៃគូ​នឹង​ទទួល​បាន​ ១,០០០​​$​ បន្ថែម។​ ដូច្នេះ​បើ​បូក​តម្លៃ​ខ្លួន​ ១,០០០$​ និង​ប្រាក់​លើក​ទឹកចិត្ត​ ១,០០០$​ ម្នាក់​ៗ​ឡើង​ដល់​ ២,០០០​​$​ ប្រសិន​បើ​ខ្មែរ​ឈ្នះ​ទាំង​គឺ​ការ​ចំណាយ​លើ​៣គូ​នេះ​អស់​ដល់​ទៅ​ ៦,០០០$។​

រូបភាពហ្វេសបុកលោក​ ស៊ន​ អេលីត​

ម្ចាស់​កម្មវិធី​រូប​នេះ​ក៏​សុំ​ការ​អភ័យទោស​ដល់​មហាជន​ផង​ដែរ​ប្រសិន​បើ​ការ​ប្រកួត​នេះ​មាន​ភាព​រអាក់រអួល​ត្រង់​ចំណុច​ណា​មួយ​នោះ​ ព្រោះ​ក្រុម​ការងារ​របស់​លោក​គឺ​មាន​គ្នា​តិច​នៅ​ឡើយ​ដូច្នេះ​អាច​នឹង​មាន​ការ​ខ្វះខាត​ណា​មួយ។​

ជា​មួយ​គ្នា​នេះ​ដែរ​លោក​ ស៊ន​ អេលីត​ បញ្ជាក់​ថា​ប្រសិន​បើ​អ្នក​គាំទ្រ​គុន​ខ្មែរ​ចង់​ទៅ​ទស្សនា​ផ្ទាល់​ល្ងាច​នេះ​អាច​អញ្ជើញ​ទៅ​ទិញ​សំបុត្រ​មុខ​កន្លែង​ប្រកួត​ស្តាត​ចាស់​បាន​ ដោយ​មាន​ក្រុម​ការងារ​រង់ចាំ​លក់​នៅ​ទីនោះ។​

រូបភាពហ្វេសបុកលោក​ ស៊ន​ អេលីត​

កម្មវិធី​គុន​ខ្មែរ​អលស្តារ​វគ្គ​៦​ នេះ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី២៧​ ខែ​កុម្ភៈ​ ឆ្នាំ​២០២៣​ នា​ល្ងាច​ម៉ោង​៦​ ក្នុង​ស្តាត​ចាស់​ហើយ​ក៏​មាន​ការ​ផ្សាយ​ផ្ទាល់​លើ​ហ្វេសបុក​លោក​ ស៊ន​ អេលីត​ និង​ផេក​ប្រដាល់​ Kunkhmer All Star៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់