• 2023-02-06 04:12:47
  • ប្រដាល់

ប្រដាល់​សកល​ឈាន​មួយ​កម្រិត​ទៀត​ហើយ​បណ្ដុះ​អាជ្ញាកណ្ដាល​កម្រិត​អន្តរជាតិ​ផ្កាយ១​ ទទួល​ស្គាល់​ពី​ IBA​

  • 2023-02-06 04:12:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​ប្រដាល់​សកល​កម្ពុជា​គឺ​ឈាន​មួយ​កម្រិត​ទៀត​ហើយ​ដែល​បាន​បណ្ដុះបណ្ដាល​អាជ្ញាកណ្ដាល​ ចៅក្រម​ចំនួន​៨​រូប​ដែល​ទទួល​ស្គាល់​ពី​ស្ថាប័ន​ IBA​ ពិសេស​លើ​ការ​ត្រៀម​ខ្លួន​ទៅ​ស៊ីហ្គេម។​

រូបភាពផ្ដល់ជូន

លោក​ ប៊ុយ​ សុភ័ណ្ឌ​ អគ្គលេខាធិការ​សហព័ន្ធ​ប្រដាល់​សកល​បាន​ឲ្យ​ដឹង​ថា​ នេះ​ជា​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​សម្រាប់​សហព័ន្ធ​ប្រដាល់​សកល​ផង​ដែរ​ដែល​មាន​មន្ត្រី​ចៅក្រម​ អាជ្ញាកណ្ដាល​ទទួល​បាន​វិញ្ញាបនបត្រ​កម្រិត​ផ្កាយ​១​ ទទួល​ស្គាល់​ពី​សមាគម​ប្រដាល់​សកល​អន្តរជាតិ​ (IBA)។​ នេះ​ក៏​ជា​ការ​សម្រេច​ផែនការ​ក្នុង​ការ​អភិវឌ្ឍន៍​សមត្ថភាព​មន្ត្រី​ពិសេស​ឆ្ពោះ​ទៅ​កាន់​ការ​ប្រកួត​ស៊ីហ្កេម​ លើក​ទី៣២។​

រូបភាពផ្ដល់ជូន

តំណាង​សហព័ន្ធ​ខាង​លើ​លើក​ឡើង​ទៀត​ថា​ នេះ​ជា​ការ​ត្រៀម​លក្ខណៈ​សម្បត្តិ​បាន​ពេញលេញ​សម្រាប់​ចូល​បំពេញ​ការងារ​កាត់​សេចក្ដី​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​ លើក​ទី៣២​ ដែល​ត្រូវ​ឲ្យ​មន្ត្រី​ចៅក្រម​ អាជ្ញាកណ្ដាល​ចាប់​ពី​កម្រិត​ផ្កាយ១​ ឡើង​ទៅ​ទើប​អាច​អនុញ្ញាត។​

រូបភាពផ្ដល់ជូន

រំលឹក​ដែរ​ថា​ មន្ត្រី​អាជ្ញាកណ្ដាល​ ចៅក្រម​ ៨​រូប​ត្រូវ​បាន​បញ្ចប់​ការ​សិក្សា​ និង​ទទួល​បាន​វិញ្ញាបនបត្រ​កម្រិត​ផ្កាយ១​ ដែល​ទទួល​ស្គាល់​ពី​សមាគម​ប្រដាល់​សកល​អន្តរជាតិ​ (IBA)​ កាល​ពី​ថ្ងៃ​ទី២​ ខែ​កុម្ភៈ​ ឆ្នាំ​២០២៣៕​

រូបភាពផ្ដល់ជូន

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី