• 2023-01-26 06:19:26
  • ប្រដាល់

ឯកឧត្តម វ៉ា់ត់ ចំរើន បញ្ជាក់ច្បាស់ៗថា កម្ពុជាមិនបានប្ដូរឈ្មោះ "មួយថៃ" ទេ ប៉ុន្តែគឺបន្ថែម "គុនខ្មែរ" ក្នុងកីឡាស៊ីហ្គេម

  • 2023-01-26 06:19:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅក្នុងសន្និសីទសារព័ត៌មានស្តីអំពីកីឡាគុនខ្មែរ សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម២០២៣ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២៣នេះ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានបញ្ជាក់ច្បាស់ៗជុំវិញបញ្ហាវិញ្ញាសា "គុនខ្មែរ"។

នៅចំពោះមុខអ្នកសារព័ត៌មាន ឯកឧត្តម អគ្គលេខាធិការ បានបញ្ជាក់ថា វិញ្ញាសាគុនខ្មែរ នៅកីឡាស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ គឺជាការបញ្ចូលប្រភេទវិញ្ញាសាមួយថ្មីតែម្ដងសម្រាប់ស៊ីហ្គេម ហើយ​មិន​មាន​នូវ វិញ្ញាសា "មួយ" របស់ថៃ ពោលគឺមិនមែនការប្ដូរឈ្មោះ "មួយ" មកជា "គុនខ្មែរ" ដូចការយល់ច្រឡំកន្លងមកនោះទេ។

មកទល់នឹងពេលនេះ មានប្រទេសចំនួន ៨ហើយ​ ដែលគ្រោងបញ្ជូនកីឡាកររបស់ខ្លួនមកចូលរួមប្រកួត វិញ្ញាសា "គុនខ្មែរ" លើកដំបូង ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ក្រៅពីនោះកម្ពុជាគ្រោងបង្កើតវិញ្ញាសាថ្មីមួយទៀត ដែលជាប្រភេទសម្ដែង ដែលយើងនឹងដាក់ឈ្មោះថា វិញ្ញាសា "គុណគ្រូ"៕

អត្ថបទ៖ សៀនហួរ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី