• 2023-01-07 05:16:53
  • ប្រដាល់

សង្វៀន​ប្រដាល់​ថ្មី​មួយ ​នឹង​ជួយ​ពង្រឹង​សមត្ថភាព​កីឡាករ​គុន​ខ្មែរ​កម្ពុជា​ទៅ​ស៊ីហ្គេម​២០២៣​

  • 2023-01-07 05:16:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប់​ពី​ថ្ងៃ​សៅរ៍​ ទី​៧ ​ខែ​មករា ​ឆ្នាំ​២០២៣​ អ្នកស្នេហា និង​គាំទ្រ​វិស័យ​កីឡា​ប្រដាល់​គុនខ្មែរ​នឹង​ទទួល​បាន​នូវ​ទស្សនីយ៍​ភាព​ស្តី​ពី​ការ​ប្រកួត​គុនខ្មែរ​ដ៏​គួរ​ឱ្យ​ជក់ចិត្ត​ដិត​អារម្មណ៍​ថែម​ទៀត​ពី​ស្ថានីយ៍​ទូរទស្សន៍​ PNN ។

កម្មវិធី​ប្រកួត​ដ៏​ថ្មី​សន្លាង​មួយ​ដែល​មាន​ឈ្មោះ​ថា​ “MATTRID​ អ្នក​ប្រយុទ្ធ​គុន​ខ្មែរ”​ នឹង​ដំណើរ​ការ​ប្រកួត​របស់​ខ្លួន​នៅ​រៀងរាល់​ថ្ងៃសៅរ៍​ ចាប់ពីវេលាម៉ោង ១១​ ថ្ងៃ​ត្រង់​តទៅ​នៅ​លើ​សង្វៀន​ប្រដាល់​គុន​ខ្មែរ ​របស់​ស្ថានីយ​ទូរទស្សន៍​ ភីអិនអិន ​ដែល​មាន​ការ​ឧបត្ថម្ភ​យ៉ាងពេញទំហឹងដោយ ស្រាបៀរ​ម៉ាទ្រីដ។

MATTRID​ អ្នកប្រយុទ្ធគុនខ្មែរ ​មានគោលបំណង​ ក្នុងការជួយសម្រួចសមត្ថភាពអ្នកប្រដាល់គុនខ្មែរ ដើម្បី​ត្រៀម​ខ្លួន​ក្នុង​នាម​ជាម្ចាស់ផ្ទះ​ នៃ​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​នា​ពេល​ខាងមុន។​ ម្យ៉ាង​វិញ​ទៀត​សង្វៀន​ថ្មី​នេះ​នឹង​ប្រមូល​ផ្តុំទៅ​ដោយ​កីឡាករ​ជើងខ្លាំងៗ​គ្រប់​លំដាប់​ថ្នាក់ ​ទាំងគុនខ្មែរ ​និងបរទេស​ ដើម្បី​មក​តតាំង​គ្នា​បង្ហាញ​នូវសមត្ថភាពក្បាច់គុន​ ភាពស្វាហាប់ ភាព​ប៉ិនប្រសប់ក្នុង​ការ​ប្រើប្រាស់​បច្ចេក​ទេស​ និង​ក្បាច់គុន​ដោះស្រាយ​ស្ថានការណ៍​នូវ​ក្នុង​អំឡុង​ពេល​ប្រកួត​របស់​ពួកគេ។ រៀង​រាល់​សប្ដាហ៍​ កីឡាករជើងខ្លាំងចំនួន​ ១០​រូបនឹង​បង្ហាញ​វត្តមាន​លើ​សង្វៀន​ MATTRID ​អ្នកប្រយុទ្ធគុនខ្មែរ ដែល​មាន​ការ​ប្រកួត​លក្ខណៈ​មិត្តភាព​អន្តរជាតិ​ចំនួន​ ២គូ​ រួមនឹង​ការប្រកួតមិត្តភាព​គុនខ្មែរប៉ះគុន​ខ្មែរ​ចំនួន​៣​គូផង​ដែរ​។

ជាក់​ស្ដែង​សម្រាប់ការ​ប្រកួត​បើកឆាកនា​សប្ដាហ៍ដំបូងនេះ​ធានា​ថា​កក្រើក​ជក់ចិត្ត​ជាមួយ​នឹងគូ​ពិសេស​ៗ​ដែល​មានដូចជា​ នាយសង្ហារគុនខ្មែរ ​ឡៅ ចន្ទ្រា ត្រូវ​ស្វាគមន៍​ម្ចាស់​ខ្សែក្រវាត់​មកពី​ប្រទេស​ថៃ អូប៉ ស៊ីត.ផអ៊ែត ​ចំណែកឯរន្ទះជើងម្រាម៦ ​គង់ សំបូរ​ ក៏នឹងត្រូវប៉ះប្រកួតជាមួយ កីឡាករ​ថៃ​ ផេតសាកេត ប៉.ប្រាក់ចាន់ស៊ី​ ខណៈ​ដែរការប្រកួត​មិត្តភាពគុនខ្មែរ​ប៉ះគុនខ្មែរ៣គូ​ផ្សេង​ទៀត​នោះ​គឺ ហុន ឈុនហេង ប្រកួតជាមួយ សៀវ សំណាង, សេង សាយ ប្រកួតជាមួយ សូដា ម៉ាឡាយ និង បឺត សំណាង ប៉ះ រិទ្ធ សាលិ៕

មតិយោបល់