- 2022-12-19 07:20:39
- ប្រដាល់
ការប្រដាល់គុនខ្មែរ ប្រចាំប្រទេសរដូវកាលទី២កាន់តែធំជាងមុនចាប់ផ្តើមថ្ងៃទី២៤ធ្នូ
- 2022-12-19 07:20:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការប្រដាល់គុនខ្មែរ ប្រចាំប្រទេសរដូវកាលទី២កាន់តែធំជាងមុនចាប់ផ្តើមថ្ងៃទី២៤ធ្នូ
ចន្លោះមិនឃើញ
មហាព្រឹត្តិការណ៍ WURKZ ប្រដាល់គុនខ្មែរ ប្រចាំប្រទេសរដូវកាលទី២ នឹងចាប់ផ្តើមជាផ្លូវការចាប់ពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២តទៅ មានលក្ខណៈកាន់តែធំអស្ចារ្យជាមួយនឹងការបន្ថែមការប្រគំតន្ត្រីរយៈពេល១ថ្ងៃក្រោយប្រកួត ក៏ដូចជាការបន្ថែមទីតាំងថ្មីមួយចំនួនដែលមានភាពទាក់ទាញសម្រាប់អ្នកទស្សនា។
ថ្លែងក្នុងសន្និសិទសារព័ត៌មានធ្វើឡើងនៅថ្ងៃទី១៨ ធ្នូ ក្នុងផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ឯកឧត្តម តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានឱ្យដឹងដែរថា «ការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាប្រដាល់គុនខ្មែរដណ្តើមខ្សែក្រវាត់ពិភពលោក IPCC គឺសំដៅចូលរួមចំណែកជ្រើសរើស និងពង្រឹងសមត្ថភាព កីឡាករប្រដាល់គុនខ្មែរ ដើម្បីត្រៀមលក្ខណៈឆ្ពោះទៅកាន់ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះ»។
ដោយឡែកលោក គឹមស្រ៊ុន កុសល តំណាង IPCC ប្រចាំនៅកម្ពុជា បានឱ្យដឹងដែរថា « ក្រោយពីសម្គាល់ឃើញថាកីឡាប្រដាល់ក្បាច់គុនបុរាណខ្មែរមានការនិយមគាំទ្រខ្លាំងនៅក្នុងប្រទេសកម្ពុជា យើងក៏បានព្យាយាមបង្កើតកម្មវិធីប្រដាល់កាន់តែកក្រើក និងកាន់តែខ្លាំងសាកសមកិត្តិនាម គុនបុរាណខ្មែរ ដែលស្ថានភាពបែបនេះបង្ហាញពីភាពខ្លាំងដូចគ្នាទៅនឹងភេសជ្ជៈប៉ូវកម្លាំង WURKZ ដែលមានភាពពេញនិយមទូទាំងប្រទេស ប្រៀបដូចកីឡាករគុនខ្មែរពោពេញដោយសមត្ថភាព និងទេពកោសល្យដើម្បីដណ្តើមខ្សែក្រវ៉ាត់ជាតិ-អន្តរជាតិ International Professional Combat Council (IPCC) ជម្រុះវិលជុំតាមបណ្តាខេត្ត-រាជធានីនិងត្រៀមចេញទៅប្រកួតកំរិតអន្តរជាតិបន្តនៅក្រៅប្រទេស»។
អ្នកឧកញ៉ា លាង ម៉េង ប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលជាម្ចាស់ឧបត្ថម្ភផ្តាច់មុខនៃព្រឹត្តិការណ៍ WURKZ ប្រដាល់គុនខ្មែរ ប្រចាំប្រទេសរដូវកាលទី២ បានឱ្យដឹងថា «រដូវកាលទី២នេះមានលក្ខណៈពិសេសប្លែកជាងរដូវកាលទី១ ដោយយើងនឹងមានការរៀបចំព្រឹត្តិការណ៍ ២ថ្ងៃ ប្រគំតន្ត្រីដ៏ធំអស្ចារ្យរយៈ១ថ្ងៃ និងព្រឹត្តិការណ៍ប្រដាល់ដណ្តើមខ្សែក្រវាត់ពិភពលោក IPCC រយៈ១ថ្ងៃ ដើម្បីផ្ដល់ជូនបទពិសោធនៃការកម្សាន្តដ៏អស្ចារ្យមិនធ្លាប់មានដល់បងប្អូននៅតាមបណ្តាខេត្ត»។ អ្នកឧកញ៉ា បានបន្តទៀតថារាល់កីឡាករបានចូលរួមនឹងទទួលបានប្រាក់រង្វាន់ទាំងអស់គ្នា៖
មហាព្រឹត្តិការណ៍ WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេស នឹងត្រូវធ្វើឡើងនៅទីតាំង១២ផ្សេងគ្នាដោយការចាប់ផ្តើមកម្មវិធីដំបូងនៅខេត្តពោធិ៍សាត់ថ្ងៃទី២៤ ធ្នូ រួចបន្តទៅកាន់ខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តស្វាយរៀង ខេត្តព្រៃវែង ខេត្តតាកែវ ខេត្តកំពត ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉លក្នុងរាជធានីភ្នំពេញ និងវគ្គផ្តាច់ព្រ័ត្រក្នុងទឹកដីខណ្ឌកំបូលរាជធានីភ្នំពេញ។
WURKZ ប្រដាល់គុនខ្មែរ ប្រចាំប្រទេស មានកីឡាករ ១២រូបត្រូវប្រកួតបែងចែកជា២ពូល គឺពូលA និងពូលB ដើម្បីស្វែងរកអ្នកខ្លាំងប្រចាំពូលនីមួយៗ និងប្រកួតខ្វែងដើម្បីជម្រុះយកជើងខ្លាំង ២រូបប្រកួតវគ្គផ្តាច់ព្រ័ត្រចុងក្រោយដើម្បីដណ្តើមខ្សែក្រវាត់លំដាប់ពិភពលោក IPCC KUN KHMER រួមជាមួយនឹងប្រាក់រង្វាន់ ៤៨លានរៀលពីភេសជ្ជៈប៉ូវកម្លាំង WURKZ៕