• 2022-12-11 15:45:38
  • ប្រដាល់

បុណ្យ​សមុទ្រ៖​ ប្រដាល់​គុន​ខ្មែរ​មាន​អ្នក​ទស្សនា​ផ្ទាល់​ និង​គាំទ្រ​ច្រើន​ជាង​ ៣​កីឡា​ផ្សេង​ទៀត​

  • 2022-12-11 15:45:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អគ្គលេខាធិការ​ CAMSOC​ បាន​បញ្ជាក់​ថា​ ប្រភេទ​កីឡា​ប្រដាល់​គុន​ខ្មែរ​គឺ​ទទួល​បាន​ការ​គាំទ្រ​ និង​ទស្សនា​ផ្ទាល់​មាន​ចំនួន​ច្រើន​ និង​ចាត់​ចូល​ជា​កីឡា​លេខ១​ ក្នុង​ចំណោម​៤ប្រភេទ​កីឡា​ដែល​ប្រកួត​នៅ​បុណ្យ​សមុទ្រ​លើក​នេះ។​

រូបភាព CAMSOC

ឯកឧត្ដម​ វ៉ាត់​ ចំរើន​ បាន​លើក​ឡើង​ថា​ នេះ​បើ​តាម​ការ​ពិនិត្យ​ការ​ប្រកួតអំឡុង​បុណ្យ​សមុទ្រនេះ​គឺ​មើល​ឃើញ​ថា​ប្រភេទ​កីឡា​ប្រដាល់​គុន​ខ្មែរ​ ឬកម្មវិធី​ Kun Khmer Sea Championship 2022​ មាន​អ្នក​ទស្សនា​ និង​ចូល​គាំទ្រ​ផ្ទាល់​ច្រើន។​

អ្នក​ជំនាញ​ផ្នែក​កីឡា​ខាង​លើ​បន្ត​ទៀត​ថា​ ការ​រៀបចំ​គឺ​ធ្វើ​បាន​ល្អ​ គោរព​តាម​ស្តង់ដារ​អន្តរជាតិ​ និង​ដំណើរ​ការ​យ៉ាង​រលូន​ បញ្ចប់​ដោយ​សុវត្ថិភាព។​ ជា​មួយ​គ្នា​នេះ​ដែរ​ឯកឧត្ដម​ក៏​អរគុណ​ដល់​អាជ្ញាធរ​ដែនដី​ និង​សហព័ន្ធ​កីឡា​ទាំងប៉ុន្មាន​នេះ​ដែល​បានរៀបចំ​ និង​បិទ​ផ្លូវ​សម្រួល​ដល់​ការ​ប្រកួត​យ៉ាង​ល្អ។​

រូបភាពផ្ដល់ជូន

រំលឹក​ដែរ​ថា​ ពិធី​បុណ្យ​សមុទ្រ​ លើក​ទី៩​ ជុំ​ទី៣​ គឺ​ធ្វើ​ឡើង​នៅ​ខេត្ត​ព្រះសីហនុ​ ចាប់​ពី​ថ្ងៃ​ទី៩​ ដល់​ ១១​ ខែ​ធ្នូ​ ឆ្នាំ​២០២២។​ ក្នុង​ពិធី​នេះ​ដែរ​គឺ​មាន​ ៤​ប្រភេទ​កីឡា​ដែល​ប្រកួត​ជា​ការ​អបអរសាទរ​ ទី១​ រត់​ប្រណាំង​ ទី២​ ប្រដាល់​គុន​ខ្មែរ​ ទី៣​ ប្រណាំង​ទូកក្ដោង​ និង​ទី៤​ ប្រណាំង​កង់៕​ អត្ថបទកែសម្រួលពី Cambodia 2023

រូបភាព CAMSOC

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី