/Kumnith-Sport/Prodal/6392e6b4bd1b3_1670571660_medium.jpg)
- 2022-12-09 07:48:29
- ប្រដាល់
ពេជ្រ ប៊ុនសិទ្ធ បន្ទោសខ្លួនឯង ក្រោយប្រកួតចាញ់កីឡាករថៃ
- 2022-12-09 07:48:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពេជ្រ ប៊ុនសិទ្ធ បន្ទោសខ្លួនឯង ក្រោយប្រកួតចាញ់កីឡាករថៃ
ចន្លោះមិនឃើញ
នៅសប្ដាហ៍មុនកីឡាករប្រដាល់ជើងខ្លាំងវ័យក្មេង ពេជ្រ ប៊ុនសិទ្ធ បានប្រកួតចាញ់កីឡាករថៃ ខៃវ៉ានថែ គៀតឆ័ត្រឆ័យ ដោយពិន្ទុយ៉ាងកម្រ ក្នុងការប្រកួតមួយដ៏តានតឹងក្នុងក្របខណ្ឌមិត្តភាពរបស់សង្វៀន "Krud គុនខ្មែរ"ស្ថានីយទូរទស្សន៍ជាតិកម្ពុជា។
នៅមុនការប្រកួតនោះ គៀតឆ័ត្រឆ័យ របស់ថៃ តាមការអធិប្បាយរបស់ពិធីករកម្មវិធី បានឲ្យដឹងថា គេដឹងថា កីឡាករ កម្ពុជា ជាកីឡាករជើងខ្លាំងដែលធ្លាប់ផ្ដួលមិត្តរួមជាតិរបស់គេជាច្រើននាក់រួចមកហើយ ហើយនេះ គឺជាកត្តាជំរុញចិត្តមួយរបស់គេ ដោយរូបគេបានសច្ចាថានឹងយកឈ្នះ ប៊ុនសិទ្ធ ឲ្យបាន។ ដោយឡែក កីឡាករកម្ពុជាក៏ដូចគ្នា ពោលគឺចង់ឈ្នះរៀងខ្លួន។
គូរទាំងពីរបើកការប្រយុទ្ធតាំងពីទឹកទី១ ដល់ទី ៥ ។ ក្នុងការប្រកួតនោះ ប៊ុនសិទ្ធ ដែលភាគច្រើនផ្ដួលដៃគូដោយកណ្ដាប់ដៃនោះ បែរជាមិនអាចធ្វើអីបាន ខណៈ គៀតឆ័ត្រឆ័យ ក៏មានកណ្ដាប់ដៃធ្ងន់ និងខ្លាំងដូចគ្នាដែរ។ ដោយមិនអាចផ្ដួលគ្នាឲ្យសន្លប់ទៅវិញទៅមកបាន ចប់ទឹកទី ៥ ចៅក្រមបានសម្រេចឲ្យ កីឡាករកម្ពុជាចាញ់ពិន្ទុ កីឡាករ។
ក្រោយប្រកាសលទ្ធផល ប៊ុនសិទ្ធ បានដើរចុះពីសង្វៀន ដោយមិនមានបង្ហាញអាការៈអ្វីប្លែកឡើយ។ វិលមកក្នុងបទសម្ភាសន៍ជាមួយ Sabay កីឡាកររូបនេះ បានប្រាប់ថា រូបគេទទួលស្គាល់ចំពោះលទ្ធផលនេះ និងថា រូបគេធ្វើមិនបានល្អមែន។ "ខ្ញុំសុំទោសអ្នកគាំទ្រ...ដែលខ្ញុំមិនបានល្អនៅក្នុងការប្រកួតនេះ...”។
ពេជ្រ ប៊ុនសិទ្ធ ប្រាប់ថា លោកមិនបានត្រៀមខ្លួនល្អសម្រាប់ការប្រកួតនេះទេ ដោយសារមានបញ្ហាសុខភាព។ "ខ្ញុំធ្វើអត់បានល្អ ដោយសារខ្ញុំអត់បានត្រៀមខ្លួនល្អដែរ...ខ្ញុំឈឺ...ផ្ដាសាយ ក្ដៅខ្លួន និងទើបតែជាប៉ុន្មានថ្ងៃមុនការប្រកួតនេះទេ"។
កីឡាករវ័យក្មេង ឲ្យដឹងថា ដោយសារបញ្ហាសុខភាព លោកបានហាត់ត្រៀមបានតែ ២ថ្ងៃប៉ុណ្ណោះមុនប្រកួត ខណៈពីពេលមុនៗ រូបគេហាត់ត្រៀមយ៉ាងតិចក៏ ១សប្ដាហ៍មុនដែរ។ ដោយសារតែបែបនេះ កីឡាករមកពីខេត្តបាត់ដំបង នៅតែពោលថា លោកធ្វើមិនបានល្អ និងសុំទោសចំពោះអ្នកគាំទ្រផង៕