• 2022-10-31 11:26:11
  • បាល់ទាត់

Zlatanថា​ Ligue 1 មានតែ​ Mbappe Neymar និង​ Messi មិន​​គ្រប់​គ្រាន់​ទេ​ ទាល់​តែ​មាន​គេ​មួយ​​ទៀត​

  • 2022-10-31 11:26:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ Zlatan Ibrahimovic បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​ Canal+ នៅ​ក្នុង​ថ្ងៃ​នេះ​ថា​ នៅ​ Ligue 1 មាន​ ខ្សែប្រយុទ្ធ​ Kylian Mbappe ខ្សែប្រយុទ្ធ​ Neymar និង​ ខ្សែប្រយុទ្ធ​​ Lionel Messi គឺ​នៅ​តែ​មិន​ទាន់​គ្រប់​គ្រាន់​អញ្ចឹង​ ទាល់​តែ​មាន​រូប​គេ​មួយ​ទៀត​។

Zlatan បាន​និយាយ​ថា​៖" ចាប់​តាំង​ពី​ខ្ញុំ​ចាកចេញ​ពី​លីគ​នៅ​បារាំង​ហ្នឹង​មក​ គឺ​ថា​អ្វី​ៗ​ធ្លាក់​ចុះ​ ដុនដាប​តែ​ម្ដង​នៅ​ទី​ហ្នឹង​។ និយាយ​ទៅ​វា​គ្មាន​អ្វី​ដែល​គួរ​ឲ្យ​ទាក់ទាញ​ និង​ចាប់​អារម្មណ៍​នៅ​ទី​ហ្នឹង​ទៀត​ទេ​។ ពួក​គេ​ត្រូវ​ការ​ខ្ញុំ​ តែ​ខ្ញុំ​មិន​ត្រូវ​ការ​ពួក​គេ​ទេ​ "។

កីឡាករ​នេះ​បន្ត​ថា​៖" ទោះ​នៅ​ហ្នឹង​មាន​ Mbappe Neymar និង​ Messi ហើយ​អស់​ក៏​ដោយ​ តែ​នៅ​តែ​ខ្វះខាត​មិន​ទាន់​គ្រប់​គ្រាន់​អញ្ចឹង​ ព្រោះ​តែ​នៅ​ហ្នឹង​គ្មាន​ព្រះ​ដូច​ជា​ខ្ញុំ​ "។

Zlatan ធ្លាប់​លេង​ឲ្យ​លីគ​បារាំង​គឺ​លេង​ឲ្យ​ PSG កាល​ពី​ឆ្នាំ​២០១២-២០១៦ ដោយ​ខណៈ​នេះ​គេ​កំពុង​លេង​ឲ្យ​ AC Milan ប៉ុន្តែ​នៅ​រដូវកាល​នេះ​គឺ​មិន​ទាន់​ចូល​លេង​ឲ្យ​ក្លឹប​បាន​មួយ​ប្រកួត​នៅ​ឡើយ​ទេ​ ព្រោះ​តែ​មាន​របួស​ជង្គង់​ធ្ងន់ធ្ងរ​ ដោយ​នឹង​អាច​ត្រលប់​មក​វិញ​នៅ​ឆ្នាំ​ក្រោយ​។ កីឡាករ​នេះ​មាន​កុងត្រា​នឹង​ AC Milan រហូត​ដល់​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០២៣៕​

ប្រភព៖ Fotmob

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់