• 2022-10-31 02:25:40
  • ប្រដាល់

ឡៅ​ ចិត្រា​ ប៉ះ​ សេកសាន់​ ប្រហែល​មិន​សន្លប់​ទេ​ ប៉ុន្តែ​អាច​មាន​អ្នកបែក​

  • 2022-10-31 02:25:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ ស៊ន​ អេលីត​ ថា​បើ​តាម​ការ​យល់​ឃើញ​របស់លោកផ្ទាល់រវាង​កីឡាករ​ ឡៅ​ ចិត្រា​ និង​ សេកសាន់ (Seksan)​ ប៉ះ​គ្នា​ក្នុង​កម្មវិធី​គុន​ខ្មែរ​អលស្តារ​វគ្គ​៥​ នេះ​ប្រហែល​មិន​មាន​អ្នក​សន្លប់​ទេ​ ប៉ុន្តែ​អាច​នឹង​មាន​អ្នក​បែក​ព្រោះ​ផ្លែផ្កា​ដាក់គ្នាច្រើន​មុន​ប្រកួត។​

រូបភាព ចិត្រា​ និង​ សេកសាន់

ម្ចាស់​កម្មវិធី​គុន​ខ្មែរ​អលស្តារ​ លោក​ ស៊ន​ អេលីត​ បាន​ឲ្យ​ដឹង​ថា​ កីឡាករ​ ឡៅ​ ចិត្រា​ និង​កីឡាករ​ សេកសាន់​ (Seksan)​ សុទ្ធសឹងតែ​ជា​អ្នក​ប្រដាល់​ស្វិត​ដូច​គ្នា​ មិន​ងាយ​នរណា​វ៉ៃ​អ្នក​ទាំង​ពីរ​សន្លប់។​ ជា​មួយ​គ្នា​នេះ​ផង​ដែរ​ម្នាក់ៗ​ហ្វឹកហាត់​ត្រៀម​មិន​តិច​ថ្ងៃ​នោះ​ទេ​សម្រាប់​ការ​ប៉ះ​គ្នា​ជា​ថ្មី​នេះ។​

គ្រូ​ប្រដាល់​ក្លឹប​នាយដ្ឋាន​អង្គរក្ស​រូប​នេះ​គិត​ថា ​រវាង​អ្នក​ទាំង​ពីរ​ប្រហែល​ជា​មិន​សន្លប់​ទេ​នៅ​ថ្ងៃទី៦​ ខែ​វិច្ឆិកា​ ២០២២​ ខាង​មុខ។​ យ៉ាងណា​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ ចិត្រា​ ក៏​បបួល​ខ្លា​ចាស់​ថៃ​លេង​កែង​ផង​ដែរ​ ដូច្នេះ​អាច​នឹង​មាន​របួស​បែក​នា​ជំនួប​មិត្តភាព​​មួយ​នេះ។​

កីឡាករ ឡៅ ចិត្រា​

រំលឹក​ដែរ​ថា​ កម្មវិធី​គុន​ខ្មែរ​អលស្តារ​ វគ្គ​៥​ នេះ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី៦​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២២​ ខាង​មុខ​នេះ​នៅ​ក្នុង​ស្តាត​ចាស់។​ ការ​ប្រកួត​នេះ​មាន​១០​គូ​ក្នុង​នោះ​គូ​ឯក​ ឡៅ ចិត្រា​ ប៉ះ​ សេកសាន់​ គូ​រង​ឯក​ អេលីត​ សាន់​ ប៉ះ​ ធន់​ ផានិត។​ សំបុត្រ​ចូល​ទស្សនា​មាន​លក់​នៅ​ក្លឹប​នាយដ្ឋាន​អង្គរក្ស​ ឬអាចទំនាក់ទំនង​លោក​ ស៊ន​ អេលីត៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់