• 2022-09-22 04:37:01
  • ប្រដាល់

មួយ​ប្រកួត​ចុង​ក្រោយ​របស់​ អេលីត​ សាន់​ ប្រាក់​តម្លៃ​ខ្លួន​ និង​ការ​លើក​ទឹកចិត្ត​បាន​ច្រើន​ក្រែល​

  • 2022-09-22 04:37:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ចុង​ក្រោយ​របស់​កីឡាករ​ អេលីត​ សាន់​ នៅ​សង្វៀន​ PNN ​កាល​ពី​ថ្ងៃ​អាទិត្យ​ ទី១៨​ ខែ​កញ្ញា​ ២០២២​ នេះ​បាន​ផ្ដួល​ជើង​ខ្លាំង​ថៃ​ឲ្យ​សន្លប់​នៅ​ទឹក​២ ​ទទួល​បាន​ប្រាក់​រង្វាន់​លើក​ទឹក១លាន​រៀល​បន្ថែម​ទៀត​បូក​ពី​លើ​តម្លៃ​ខ្លួន។​

អេលីត សាន់ និងថៃ

នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​ ស៊ន​ អេលីត​ គ្រូ​របស់​ អេលីត​ សាន់​ ថា​មួយ​ប្រកួត​ចុង​ក្រោយ​នៅ​សង្វៀន​ PNN ​សិស្ស​របស់​ខ្លួន​ទទួល​បាន​តម្លៃ​ខ្លួន​ ៤០០​ដុល្លារ​ ប៉ុន្តែ​បើ​បូក​ និង​ប្រាក់​រង្វាន់​លើក​ទឹកចិត្ត​ផ្ដួល​ដៃគួ​ឲ្យ​សន្លប់​គឺបាន១លាន​រៀល​បន្ថែមទៀត​សរុប​ទៅ​បាន​ប្រហែល​ ៦៥០​ដុល្លារ​ឯ​ណោះ។​

គ្រូ​ប្រដាល់​រូប​នេះ​ក៏​បាន​សរសើរ​ពី​សមត្ថភាព​របស់​ អេលីត​ សាន់​ ផង​ដែរ​មួយ​រយៈពេល​នេះ​គឺ​កើន​ឡើង​គួរ​ឲ្យ​កត់សម្គាល់​ផង​ដែរ។​ ទាំង​ការ​ហ្វឹកហាត់​ និង​ការ​ប្រកួត​គឺ​ខំ​ប្រឹងប្រែង​ល្អ។​

កីឡាករថៃ ពេលសន្លប់

រំលឹក​ដែរ​ថា​ ការ​ប្រកួត​ចុង​ក្រោយ​របស់​ អេលីត​ សាន់​ ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​អាទិត្យ​ ទី១៨​ ខែ​កញ្ញា​ ២០២២​ នៅ​សង្វៀន​ PNN​ ដោយ​ផ្ដួល​កីឡាករ​ថៃ​ ភិតចៅប្រាក់យ៉ា ប៉ស៊ិរិភុង​ ឲ្យ​សន្លប់​ក្នុង​ទឹក​២៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់