• 2022-09-12 13:36:29
  • បាល់ទាត់

ប្រកួត​ Europa League រវាង​ Arsenal និង​ PSV អាទិត្យ​នេះ​ ត្រូវ​បាន​រំសាយ​

  • 2022-09-12 13:36:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ UEFA Europa League រវាង​ក្លឹប​ Arsneal និង​ក្លឹប​ PSV នៅ​ថ្ងៃ​ទី​១៥ ខែ​កញ្ញា​ ឆ្នាំ​២០២២នេះ​ ត្រូវ​បាន​រំសាយ​ ដោយ​ពេល​ប្រកួត​នឹង​ប្រកាស​នៅពេល​ក្រោយ​។ នេះ​បើ​យោង​តាម​ការ​ប្រកាស​របស់​ UEFA នៅ​ក្នុង​ថ្ងៃ​នេះ​។

មូលហេតុ​នៃ​ការ​រំសាយ​នៅ​ក្នុង​ថ្ងៃ​ខាង​លើ​នេះ​ ព្រោះ​តែ​ ​កង្វះ​ខាត​អជ្ងាធរ​ការពារ​សន្តិសុខ​ ក៏​ដូច​ជា​បញ្ហា​មួយ​ចំនួន​ទៀត​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ ​ព្រះរាជ​ពិធី​បុណ្យ​ព្រះ​មហាក្សត្រី​ Elizabeth II ដែល​បាន​យាង​ចូល​ទីវង្គត​កាល​ពី​យប់​ថ្ងៃ​ទី​០៨ ខែ​កញ្ញា​ ឆ្នាំ​២០២២ (ម៉ោង​កម្ពុជា) នៅក្នុងជន្មាយុ ៩៦ព្រះវស្សា ដែល​បាន​គ្រង​រាជ្យសម្បត្តិ​ជា​ព្រះ​មហាក្សត្រី​អង់គ្លេស​អស់​រយៈពេល​ ៧០ឆ្នាំ។

ដោយ​សារ​ព្រះរាជ​ពិធី​មួយ​នេះ​ ធ្វើឲ្យ​ការ​ប្រកួត​ទាក់​ទង​នឹង​ក្លឹប​អង់គ្លេស​ ឬ​ស្ថិត​នៅ​លើ​ដី​អង់គ្លេស​ ត្រូវ​ផ្អាក​ ឬ​ពន្យា​ពេល​ទៅ​ថ្ងៃ​ដែល​អជ្ងាធរ​អាច​មាន​លទ្ធភាព​ឲ្យ​ធ្វើ​បាន​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ English Football League (EFL) បាន​ធ្វើ​ការ​ប្រកាស​នៅ​ក្នុង​ថ្ងៃ​នេះ​ថា​ រាល់​ការ​ប្រកួត​ស្ថិត​ក្រោម​ក្របខ័ណ្ឌ​នេះ​នឹង​ចាប់​ផ្ដើម​វិញ​ពី​ថ្ងៃ​ស្អែក​តទៅ​ ខណៈ​ Premier League មិន​ទាន់​ធ្វើ​ការ​ប្រកាស​យ៉ាង​ណា​នោះ​ទេ​ ក្រោយ​គ្រប់​ការ​ប្រកួត​កីឡា​គ្រប់​ប្រភេទ​ទាំង​អស់​នៅ​ចក្រភព​អង់គ្លេស​​​ ត្រូវ​បាន​រំសាយ​ទាំង​អស់កាល​ពី​ចុង​​សប្ដាហ៍​កន្លង​ទៅ​នេះ​បន្ទាប់​ពី​ទទួល​ដំណឹង​ព្រះ​មហាក្សត្រី​សោយ​ទិវង្គត​ ៕

ប្រភព៖ BBC | UEFA ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់
អត្ថបទថ្មី